Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌី សូនីតា ត្រៀមចេញមុខបញ្ជាក់មន្ទិលពីចំណងស្នេហ៍បែកបាក់ អេឡិច ហ្សូរ៉ា

ភ្នំពេញ ៖ តារាចម្រៀងនាង ឌី សូនីតា ត្រៀមនឹងចេញមុខបកស្រាយលម្អិត ពាក់ព័ន្ធមន្ទិលរបស់មហាជន ដែលកំពុងដាក់ការសង្ស័យ ពីចំណងស្នេហ៍បែកបាក់ពីគូស្នេហ៍គឺលោក អេឡិច ហ្សូរ៉ា។

មហាជន ជាពិសេសបណ្តាអ្នកតាមដានជីវិតអ្នកសិល្បៈកំពុងដាក់ការសង្ស័យថា ចំណងស្នេហ៍រវាងតារាចម្រៀងនាង ឌី សូនីតា និងគូស្នេហ៍លោក អេឡិច ហ្សូរ៉ា ទំនងជាដល់ផ្លូវបំបែកហើយ បន្ទាប់ពីគេឃើញ ឌី សូនីតា បានបញ្ជាក់នូវពាក្យដ៏ខ្លីថា single mom។
រហូតមកទល់ពេលនេះទាំង ឌី សូនីតា និងលោក អេឡិច ហ្សូរ៉ា នៅមិនទាន់ចេញមុខបកស្រាយពាក់ព័ន្ធរឿងខាងលើនាពេលនេះក៏ដោយ ប៉ុន្តែអ្វីៗកាន់តែច្បាស់តាមរយៈការបញ្ជាក់ពី ឌី សូនីតា លើសំណេរបង្ហោះតាមហ្វេសប៊ុកថា នាងគឺកំពុងនៅទំនេរ(single)។

ឌី សូនីតា បានបង្ហោះសំណេរតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ខ្ញុំមិនដែលចង់ឃើញអ្នកអាក្រក់ម្តងណាឡើយ បើទោះបីដោយសារតែអ្នកខ្នងរបស់ខ្ញុំវាសុះទៅដោយស្នាមកាំបិត ស្នាមព្រួញយ៉ាងណាក៏ដោយ ស្រីកម្ម។

តាមរយៈសំណេរខាងលើតារាស្រីរូបនេះ ក៏បានភ្ជាប់ដោយពាក្យថា single mom life ដែលនេះង្ហាញថា នាងកំពុងនៅម្នាក់ឯង ដោយបានដើរដល់ផ្លូវបំបែកជាមួយនឹងគូស្នេហ៍គឺលោក អេឡិច ហ្សូរ៉ា ។
ជាការកត់សម្គាល់ រឿងរ៉ាវចំណងស្នេហ៍បែកបាក់ពី ឌី សូនីតា និងលោក អេឡិច ហ្សូរ៉ា ត្រូវបានគេដាក់ការសង្ស័យជាយូរមកហើយ បន្ទាប់ពីគេហាក់មិនបានឃើញអ្នកទាំងពីរបង្ហាញរូបភាពផ្អែមល្ហែម និងលេងមានការថតជាវីដែអូកំសាន្តជាមួយគ្នា បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដូចជាពេលៗទៀត។ ជាពិសេសទៀតនោះ តាមរយៈវីដេអូចម្រៀងដែល ឌី សូនីតា បានផលិតឡើងសម្រាប់ខួបកូនស្រីរបស់នាង ដែលបានបង្ហាញសកម្មភាពចាប់តាំងពីនាងពពោះ រហូតសម្រាលនោះ ក៏មិនឃើញមានរូបភាពជាប់ជាមួយនឹង អេឡិច ហ្សូរ៉ា នោះឡើយ។

យ៉ាងណាជុំវិញបញ្ហាខាងលើនេះ ឌី សូនីតា ក៏បានចេញមុខបញ្ជាក់ដល់មហាជន ដែលបានចូលទៅខំមិនពីក្រោយរូបភាពដែលនាងបានបង្ហោះថា អរគុណសម្រាប់ពាក្យខមិនជាច្រើន របស់បងប្អូនទាំងអស់គ្នា ខ្ញុំមិនបានតបអស់សូមកុំប្រកាន់ខ្ញុំអីណាបងប្អូន អរគុណដែលយល់ពីពួកខ្ញុំ ហើយខ្ញុំមិនបានឆ្លើយនៅខមិនបងប្អូនដែលសួររកបងសូរ៉ា។

នាងបញ្ជាក់ថា បងសូរ៉ាគាត់សុខទុកធម្មតាទេ ប៉ុន្តែមូលហេតុដែលខ្ញុំមិននិយាយពីគាត់ ព្រោះខ្ញុំចង់នៅស្ងប់សុខមួយរយៈ មិនចង់រំលឹកមិនចង់ជួប មិនចង់ដឹង មិនចង់លឺ ខ្ញុំហត់ណាស់សុំទុកពេលឲ្យខ្ញុំបន្តិច ខ្ញុំសុំទោសខ្ញុំនឹងបកស្រាយពេលក្រោយបន្ទាប់ពីប្រលងចម្រៀងចប់ ខ្ញុំសុំទុកពេលគិតរឿងប្រលងសិនណាបងប្អូនណា ខ្ញុំក៏កំពុងព្យាបាលជម្ងឺស្ត្រេស ដែលរើឡើងវិញ ដោយលាបប្រេងអ៊ីកូរ៉ាយរាល់ថ្ងៃ ។
នាងបន្ថែមថា ក្តីសង្ឃឹមរបស់ខ្ញុំតែមួយគត់គឺពានរបស់ កម្មវិធី I am a singer Cambodia ខ្ញុំចង់បានវាជូនម្តាយខ្ញុំ ទើបខ្ញុំសុំពេលពីបងប្អូន ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×