ភ្នំពេញ ៖ ជាការពិតណាស់ អ្នកគាំទ្រនៃប្រទេសនីមួយៗតែងតែសង្ឃឹម និងចង់ឃើញបវរកញ្ញារបស់ខ្លួនក្លាយជាម្ចាស់មកុដ ប៉ុន្តែម្ចាស់មកុដ ឬម្ចាស់ពានតម្រូវ ឱ្យមានតែបេក្ខនារីម្នាក់ប៉ុណ្ណោះ ដែលស្រស់ស្អាតជាងគេ ហើយឆ្នើមជាងគេ ដូច្នោះហើយទើបកម្មវិធីប្រកួត MGI ជ្រើសរើសបវរកញ្ញាកូនកាត់ប្រេស៊ីល -អ៊ីតាលី ឱ្យគ្រងតំណែងជា Miss Grand International ឆ្នាំ២០២២, ខណៈនេះហ្វេនៗរបស់ប្រទេសវៀតណាមឯណោះវិញ កំពុង តែខឹឡាំប៉ាមិនព្រមទទួលស្គាល់លទ្ធផលដែល កម្មវិធីបានសម្រេចនោះឡើយ ពិសេសហ្វេនៗវៀតណាម មិនពេញចិត្តចំពោះការដាក់ឱ្យបវរកញ្ញាខ្លួនមិនអាចឈានចូលដល់វគ្ក Top10 ទៅតាមការរំពឹងទុក។ម
កំហឹងរបស់អ្នកគាំទ្រវៀតណាម បានធ្វើអោយពួក គេនាំគ្នា React រូប Emoji នៅលើ Post របស់ផេក MGI ក៏ដូចជាបបួលគ្នា Unfollow Instagram MGI រហូតធ្វើឱ្យចំនួន Follower ធ្លាក់យ៉ាងគំហុកពី ៦.៥M មកសល់ តែ ៤.៦M គិតត្រឹមព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ។ ហ្វេនៗវៀតណាមមានអំនួត និងជឿជាក់យ៉ាងនេះ ដោយសារតែកាលពីឆ្នាំ២០២១ បវរកញ្ញាវៀតណាមមគឺជាបេក្ខនារីប៉ែក អាស៊ី-អាគ្នេយ៍ទីពីរ បន្ទាប់ពីឥណ្ឌូនេស៊ី ដែលក្ដោបក្ដាប់បានមកុដ និង title ជា Miss Grand International 2021។
ខណ:ផ្ទុះភ្លើងកំហឹងរបស់ហ្វេនវៀតណាម ដែលយកការ Unfollow ជាប្រតិកម្មបង្ហាញការមិនពេញចិត្តរបស់ខ្លួន យើងសូមងាកទៅចាប់អារម្មណ៍ លោក Nawat ដែលជាស្ថាបនិក Miss Grand International វិញម្ដង គឺហាក់មិនបង្ហាញពីការខ្វាយខ្វល់នោះឡើយ ដោយលោកបាន Add Story នៅលើ IG ផ្ទាល់ខ្លួនរបស់លោកថា «แกรนด์ไม่ขายตำแหน่ง ถ้าอยากซื้อ ไปที่อื่นครับ จะทำอะไรก็เชิญ เอาที่สบายใจ รำคาญ» ឬ «កម្មវិធី Miss Grand មិនលក់តំណែងនោះទេ បើចង់ទិញ ទៅទិញនៅកន្លែងផ្សេង, ចង់ធ្វើអ្វី ក៏អញ្ជើញតាមសប្បាយចិត្តចុះ ធុញទ្រាន់ណាស់»។
ពេលការប្រឡងកម្មវិធី Miss Grand បាននិងកំពុងធ្វើឲ្យរំជើបរំជួលជាទូទៅក្នុងពិភពលោក បើទោះខាងអ្នកគាំទ្រវៀតណាម មិនពេញចិត្តចំពោះការដាក់ពិន្ទុឱ្យបេក្ខភាពខ្លួនមិនអាចឆ្លងចូលដល់វគ្គ ១០ប្រទេសចុងក្រោយបានក៏ដោយ នោះគ្រាន់តែជាការស្រមើស្រមៃរបស់ហ្វេនៗប៉ុណ្ណោះ, ប៉ុន្តែលទ្ឋផលជារួម បានធ្វើឱ្យមហាជនជាច្រើនស្ទើរពាសពេញពិភពលោកមានការអបអរសាទរ ជាខ្លាំងចំពោះម្ចាស់ជយលាភី ក៏ដូចជាលំដាប់រងនីមួយៗផងដែរ។
ទោះជាយ៉ាងណា ចំពោះមហាជនប្រទេសវៀតណាម និងហ្វីលីពីន ឯណោះ វិញហាក់បង្ហាញ ការមិនពេញចិត្តខ្លាំងចំពោះលទ្ធផលដែលបវរកញ្ញាតំណាងប្រទេសរបស់ខ្លួនទទួលបាន មិងរហូតមានការខុម្មិនរិះគន់វាយប្រហារកម្មវិធី ក៏ដូចជានាំគ្នាចុច unfollow ផេកផ្លូវការរបស់កម្មវិធី MGI លើ Instagram រហូតធ្វើឱ្យផេកកម្មវិធីមួយនេះ ធ្លាក់ចំនួនអ្នកចុចតាមដានស្រឺតៗ ត្រឹមតែប៉ុន្មានម៉ោងក៏ដោយ ក៏អ្នករៀបចំកម្មវិធីចាត់ទុកថា ” ជាទស្សនៈជ្រុលនិយម “។
លោក ណាវ៉ាត់ បានចូលខ្លួនមកពន្យល់តាមរយៈការ Live video លើផេកផ្ទាល់ខ្លួន ដោយបានធ្វើការបកស្រាយថា លក្ខណៈសម្បត្តិរបស់បេក្ខភាពនៃប្រទេសវៀតណាម មិនសូវចូលជា Miss Grand នោះទេ នាងមានរូបរាងសម ជា Miss World ច្រើនជាង។ លោក ណាវ៉ាត់ ថា ការណ៍ពិតទៅ វៀតណាមមិនអាចចូលដល់ វគ្គ ២០ប្រទេសចុងក្រោយនោះទេ ប៉ុន្តែដោយមើលឃើញពីប្រជាជនខំបោះឆ្នោតឱ្យបេក្ខនារីរបស់ខ្លួន យើងក៏សម្រេចអោយគាត់ចូលវគ្គ ២០ប្រទេសចុងក្រោយទៅ។
ទន្ទឹមគ្នានេះ អ្នកគ្រប់គ្រង ណាវ៉ាត់ ស្រាប់តែលើកសរសើរបេក្ខភាពកម្ពុជាថា ខាងកម្ពុជាគាត់ព្យាយាម ម៉ឺងមាត់ តស៊ូ ចិត្តនឹងន៎ ហើយស្ងប់ស្ងាត់ ពុះពារ រួសរាយរាក់ទាក់ ដែលមានថាមពល ទើបនាងអាចចូលដល់វគ្គ ១០ប្រទេសបាន។ លោកណាវ៉ាត់ ក៏ស្រឡាញ់ប្រទេសវៀតណាម ហើយបវរកញ្ញាឆ្នាំមុន គឺវៀតណាមជាប់ជារាជិនីសម្រស់លំដាប់អន្តរជាតិ, លោកបានប្រាប់ដល់ហ្វេនៗប្រទេសវៀតណាម និងបណ្តាប្រទេសជាច្រើនទៀតថា គ្រប់បេក្ខនារីទាំងអស់ យើងរើសដោយសុក្រឹតបំផុត។
បើតាមដំណឹងថា លោក ណាវ៉ាត់ មិនទាន់អោយ បេក្ខនារីរាជិនីទាំង១០ វិលមកផ្ទះវិញនោះទេ ក្នុងនោះមានកម្ពុជាផងដែរ។ លោកណាវ៉ាត់ មានកម្មវិធីការងារច្រើនក្នុងប្រទេសថៃ ទាក់ទងនឹងការចាត់ចែងបវរកញ្ញាថតសម្ដែងឱ្យក្រុមហ៊ុនផ្សេងៗ, ពោលគឺ កក់ថតសម្តែង បំណងចង់អោយបេក្ខនារីទាំង១០ មានប្រាក់ត្រឡប់ទៅផ្ទះវិញ ហើយជាមោទនភាពចំពោះ ពេជ្រ វត្តីសារ៉ាវ៉ូឌី ដែលមានឱកាសជាប់វគ្គ១០ប្រទេស។
ដូច្នេះ យើងទទូចអោយស្ត្រីកម្ពុជា ឬយុវតីរលកក្រោយ បើស្រឡាញ់វិស័យបវរកញ្ញា ត្រូវខំ ហើយស្វែងយល់ និងព្យាយាមឱ្យខ្លាំង ព្រោះពេលនេះកម្ពុជាកំពុងជះពន្លឺអោយពិភពលោកស្គាល់ តាមរយៈរៀមច្បងមុនៗនេះឯង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM






















