ភ្នំពេញ ៖ ម្ចាស់មកុដដែលទើប តែចម្រាញ់រកបាននេះ ឃើញថា មានភាពពិសេសជាងគេ មិនថាសម្រស់ និងចំណេះដឹង។ ភាពប្រណិតទាំងអស់នេះហើយ ដែលយើង គួរកោតសរសើរ ហើយគិតថា តំណែងនាងទទួលបានពិតជាសម និងសមត្ថភាពព្រោះកម្រមានណាស់ ទើបទាក់ចិត្តគណៈកម្មាការគ្រប់គ្នា។
លទ្ធផលប្រកួតផ្លូវការ MGI ខួបគម្រប់ ១០ឆ្នាំ ជ័យលាភីឯក បានលើប្រទេ ប្រេស៊ីល គឺនាង អ៊ីសាប៊ែល មើនីន ជ័យលាភីរងលំដាប់ទី១ បានលើប្រទេស ថៃឡងដ៍ គឺនាង អ៊ីងហ្វា វ៉ារ៉ាហា ជ័យលាភីរងលំដាប់ទី២ បានលើប្រទេស ឥណ្ឌូណេស៊ី គឺនាង អាន់ឌីណា ជូលី ជ័យលាភីរងលំដាប់ទី៣ បានលេីប្រទេស វេណេហ្សុយអេឡា គឺនាង លូហ្វីសេត មេថឺរ៉ាន់ ជ័យលាភីរងលំដាប់ទី៤ បានលើសាធារណរដ្ឋ ឆេក គឺនាង ម៉ារៀណា ប៊េកូវ៉ា ។
តំណែងជាម្ចាស់មកុដនាឆ្នាំ ២០២២ នេះហើយគេឃើញមានអ្នកគាំទ្រជុំវិញពិភពលោក បានចូលបញ្ចេញមតិសម្ដែងការអបអរសាទរ ដល់បវរកញ្ញាប្រទេសប្រេស៊ីល យ៉ាងច្រើន។ ជាក់ស្តែង អ្វីដែលមហាជនកាន់តែលានមាត់វ៉ាវជាងនេះទៅទៀតនោះ បន្ទាប់ពីបានដឹងពីជីវប្រវត្តិរបស់ម្ចាស់មកុដរូបនេះ ពោលគឺ កញ្ញា Isabella Menin នាងមានអាយុ ២៦ ឆ្នាំ កម្ពស់ ១៧៨ cm នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ (First-Class Honors) ផ្នែកសេដ្ឋកិច្ច នៅសកលវិទ្យាល័យ University of Westminster។ មួយវិញទៀត នាងក៏បានបន្តសិក្សាររហូតបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុចេញពីសកលវិទ្យាល័យ (University College London) មួយទៀតផងដែរ។
ម្ចាស់មកុដ MGI 2022 Isabella Menin នាងក៏មានសមត្ថភាពពិសេសអាចនិយាយបានរហូតទៅដល់ ៥ ភាសាឯណោះរួមមាន៖ ភាសាអង់គ្លេស , អេស្បាញ, បារាំង , អ៊ីតាលី, ព័រទុយហ្គាល់ , និង ភាសាជាតិប្រស៊ីលរបស់នាង។ ចំណែកការងារសង្គមដែលនាងបានធ្វើឱ្យមហាជនទ្រាំមិនសរសើរមិនបានោះគឺ នាងជាអ្នកបង្កើតមូលនិធិ «Beyond Project» ដើម្បីរកជំនួយជួយដល់ជនពិការទៀតផង។
ចំពោះលទ្ឋផលទទួលបានបានធ្វើឱ្យមហាជនជាច្រើនស្ទើរ ពាសពេញពិភពលោកមានការអបអរសាទរជាខ្លាំង ចំពោះម្ចាស់ជយលាភីក៏ដូចជា លំដាប់រងនីមួយៗ។ ទោះ ជា យ៉ាង ណា ចំពោះមហាជន ប្រទេសវៀតណាម និង ហ្វីលីពីន ឯណោះ វិញហាក់បង្ហាញ ការមិនពេញចិត្តខ្លាំង ចំពោះលទ្ធផលដែលបវរកញ្ញា ដំណាង ឱ្យប្រទេស ខ្លួន ទទួលបានរហូត មានការខមមិន រិះគន់វា.យប្រហារ កម្មវិធីក៏ដូច ជានាំគ្នាចុចunfollow ផេកផ្លូវការរបស់កម្មវិធី MGI លើ Instagram ផងដែររហូតធ្វើ ឱ្យផេកកម្មវិធីមួយនេះ ធ្លាក់ចំនួន អ្នកចុច តាមដានស្រឺតៗ ត្រឹមតែប៉ុន្មានម៉ោង ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM
















