Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌី សូនីតា រៀបចំពិធីខួបកំណើតកូន ទាំងគ្មានគូស្នេហ៍លោក អេឡិច ហ្សូរ៉ា

ភ្នំពេញ ៖ មហាជន ជាពិសេសអ្នកនិយមតាមដានជីវិតអ្នកសិល្បៈកំពុងតែមានការឆ្ងល់យ៉ាងខ្លាំង ក្នុងពេលដែលតារាចម្រៀងនាង ឌី សូនីតា បានរៀបចំពិធីខួបកំណើតកូនស្រីរបស់នាងគម្រប់២ឆ្នាំ ដោយមិនមានវត្តមានគូស្នេហ៍ និងជាប៉ាៗរបស់កូនរបស់នាងគឺលោក អេឡិច ហ្សូរ៉ា ។

ការបាត់វត្តមានលោក អេឡិច ហ្សូរ៉ា នាពេលនេះបានធ្វើឲ្យមហាជនដាក់ការសង្ស័យថា ចំណងស្នេហ៍របស់ពួកគេទំនងជាដល់ផ្លូវបំបែក ខណៈពេលមួយរយៈចុងក្រោយនេះគេក៏មិនបានឃើញអ្នកទាំងពីរបង្ហាញរូបភាពស្និទ្ធស្នាល តាមបណ្តាញសង្គមដូចកាលពីពេលកន្លងទៅ។
អ្វីដែលជាការកត់សម្គាល់ទៀតនោះបើក្រឡេកទៅមើលគណនេយ្យហ្វេសប៊ុក របស់លោក អេឡិច ហ្សូរ៉ា វិញក៏មិនបានបង្ហោះរូបភាព ឬក៏ជាពាក្យពេចន៍អ្វីសម្រាប់ជូនពរកូនស្រីនៅថ្ងៃខួបកំណើត២ឆ្នាំ នាពេលនេះដែរ។

ចំណែករូបភាពវីដែអូចម្រៀងដែលត្រូវបានផលិត និងច្រៀងដោយនាង ឌី សូនីតា សម្រាប់ខួបកំណើតកូនស្រីនោះ គេក៏មិនបានឃើញរូបភាពលោក អេឡិច ហ្សូរ៉ា នៅក្នុងនោះដែរ បើទោះបីជារូបភាពវីដេអូនោះបានបង្ហាញពីសកម្មភាពចាប់តាំងពីនាងពពោះ រហូតដល់សម្រាលក៏ដោយ។
យ៉ាងណាគេនៅមិនទាន់ដឹងថា រឿងរ៉ាវខាងលើនេះដោយសារមូលហេតុអ្វី និងទៅជាយ៉ាងណានោះឡើយ ក្នុងពេលដែរទាំង ឌី សូនីតា និងលោក អេឡិច ហ្សូរ៉ា នៅមិនទាន់ចេញមុខបញ្ជាក់បកស្រាយជាសាធារណៈឲ្យមហាជនបានដឹងនៅឡើយ ។

កន្លងមកមានការបង្ហើបថា លោក អេឡិច ហ្សូរ៉ា ទំនងជាមិនមែនជាប៉ាៗរបស់កូន ឌី សូនីតា នាពេលនេះឡើយ ពោលគ្រាន់តែជាតួជំនួសប៉ុណ្ណោះ ប៉ុន្តែចំពោះរឿងនេះអ្នកទាំងពីរក៏ធ្លាប់បានចេញមុខបដិសេធហើយដែរ។
គួរបញ្ជាក់ថា ឌី សូនីតា បានរៀបចំពិធីខួបកំណើតកូនស្រីរបស់ខ្លួនគម្រប់២ឆ្នាំកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីអ្នកសិល្បៈល្បីជាច្រើនផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×