Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាបុកពោះណាស់ លទ្ធផល Miss Grand International 2022 លំដាប់ថ្នាក់លេខ ១ បានទៅលើបវរកញ្ញាប្រេស៊ីល, ពេជ្រ វត្តីសារ៉ាវ៉ូឌី បេក្ខនារីកម្ពុជា បានមកុដ១ដែរ

ភ្នំពេញ ៖ ឆ្លងកាត់ការប្រកួតជាច្រើនវគ្គនៃការប្រកួតកម្មវិធី Miss Grand International 2022 លើកទី១០ បានចូលដល់វគ្គបញ្ចប់នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មុននេះ បានធ្វើអោយកក្រើកតែម្តង នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី, ហើយអ្វីដែលរីករាយ នោះ គឺលទ្ឋផលត្រូវបានប្រកាសចេញជាបន្តបន្ទាប់ពីជ័យលាភីផ្សេងៗ ដែលបេក្ខនារីនីមួយៗព្យាយាមបំពេញតួនាទី។

ការភ្ញាក់ផ្អើលទៀតសោត បានផ្ដើមចេញពីសម្រែកហ៊ោកញ្ជ្រៀវរបស់ទស្សនិកជន ដែលជក់ចិត្ត និងគាំទ្រគាំទ្របេក្ខនារីរៀងៗខ្លួន, សម្រាប់កម្ពុជាយើងវិញ បានជ្រើសយក កញ្ញា ពេជ្រ វត្តីសារ៉ាវ៉ូឌី ជាអ្នកតំណាងអោយប្រទេស ចូលរួម ហើយបវរកញ្ញាក៏ពូកែរូបនេះ បានព្យាយាមបំផុតស្វែងយល់នូវការដាក់វិញ្ញាសាផ្សេងៗ ដើម្បីចាប់យការទាក់ទាញ ហើយក៏ត្រូវទទួលបានការគាំទ្រជាដំណាក់កាលៗ។

ពេជ្រ វត្តីសារ៉ាវ៉ូឌី បានក្លាយជាផ្ទាំងស៊ីបដ៏សំខាន់មួយសម្រាប់អ្នកតាមដានក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រជាជននៅតាមប្រទេសជាច្រើន, ម្ល៉ោះហើយ នាងបានធ្វើអោយអ្នកវិភាគនិយាយថា កម្ពុជាឆ្នាំនេះ បេក្ខនារីចូលរួម គឺមិនធម្មតា យល់សាច់ការហើយ ក្លាហាន។

នៅទីបំផុត សារ៉ាវ៉ូឌី មិនត្រឹមអាចចូលវគ្គ Top 20 នោះទេ នាងអាចចូលដល់វគ្គTop 10 ដែលកើតចេញពីសមត្ថភាពពិតប្រាកដរបស់នាង ដោយឈ្នះមិនបាច់ប្រមូលការបោះឆ្នោត, នាងពិតជាពូកែ និងសាងកិត្តិយសធំណាស់សម្រាប់ជាតិកម្ពុជាម្តងទៀត។

អ្វីដែលអស្ចារ្យ នាងចូលកាន់វគ្គ ១០ប្រទេសចុងក្រោយ, ឆ្នាំនេះជាខួបលើកទី១០ នៃកម្មវិធីដែលត្រូវបានបង្កើតឡើង ហើយបេក្ខភាពដែលចូលប្រកួតបានគ្រងមកុដម្នាក់មួយៗ, សម្រាប់កម្ពុជាវិញ សារ៉ាវ៉ូឌី នាងត្រូវបានគណ:កម្មការពាក់មកុដពេជ្រ ជារាជិនីសម្រស់ទាំង១០ប្រទេស លើឆាកកម្រិតពិភពលោក។

សូមបញ្ជាក់ថា Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវ៉ូឌី ជាបវរកញ្ញាតំណាងប្រទេសកម្ពុជាម្នាក់ ដែលស្អាតទាំងព្រម រួមមាន សម្រស់ រូបរាងកម្ពស់ ចំណេះដឹង អត្តចរិត និងភាពក្លាហាន។ នាងជាបវរកញ្ញាកម្ពុជា ដែល enjoy ជាមួយនឹងការប្រកួតបំផុត មិនខ្លាចកាមេរ៉ា មិនភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងជាមួយបណ្ដាសារព័ត៌មាននិងអ្នកគាំទ្រ បើទោះបីជាមិនសូវបានភាសាអង់គ្លេសក៏ដោយ។ ប៉ុន្តែទោះជាយ៉ាងណា ភាសាអង់គ្លេសមិនមែនជាឧបសគ្គធំសម្រាប់នាងនោះទេ ព្រោះនាងអាចនិយាយបានគួរសម។

លទ្ធផលប្រកួតផ្លូវការ នៃ Miss Grand International 2022 ខួប ១០ឆ្នាំ ជ័យលាភីឯកបានលើប្រទេសប្រេស៊ីល គឺនាង អ៊ីសាប៊ែល មើនីន , ជ័យលាភីរងលំដាប់ទី១ បានលើប្រទេសថៃឡងដ៍ គឺនាង អ៊ីងហ្វា វ៉ារ៉ាហា, ជ័យលាភីរងលំដាប់ទី២ បានលើប្រទេសឥណ្ឌូណេស៊ី គឺនាង អាន់ឌីណា ជូលី, ជ័យលាភីរងលំដាប់ទី៣ បានលើប្រទេសវេណេហ្សុយអេឡា គឺនាង លូហ្វីសេត មេថឺរ៉ាន់, ជ័យលាភីរងលំដាប់ទី៤ បានលើ សាធារណរដ្ឋឆេក គឺនាង ម៉ារៀណា ប៊េកូវ៉ា ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×