Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាស សុខសោភា មិនខ្លាំងក្នុងឆ្នាំនេះ តែមិនគិតរឿងដូរទ្រនំ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២ នេះ មាស សុខសោភា តារាចម្រៀង លំដាប់ជួរមុខ នៅក្នុងប្រទេសកម្ពុជា ម្នាក់ដែរនោះហាក់មើលមិនឃើញអំពី ចម្រៀងដែលចេញថ្មីៗមានការទាក់ទាញ។ អ្នកនាង បានស្ងាត់ជ្រងំចំពោះចម្រៀងមួយនេះ ចង់ឆ្នាំខណៈ សាមីខ្លួនដូចជាមិនសូវបារម្ភសោះ។ តារាស្រីរូបនេះ នៅតែឃើញ ស្និតស្នាលជាមួយថៅកែស្រី ដែលជាអ្នកជំនួញលបីឈ្មោះហើយកាក់កបរបរច្រើនមុខ។ មានខ្នងល្អបែបនេះសោភា ក៍កាន់តែមិនចង់រត់ចោល ទ្រនំចុងក្រោយនេះដែរទោះជាមិនសូវមានបទចម្រៀងជូនហ្វេនៗ។

មាស សុខសោភា ក៏ដូចជាឱក សុគន្ធកញ្ញា ដែរពោលគឺសុទ្ធតែមានគោលដៅក្នុងការថតភាពយន្ដជាលើកដំបូងរបស់ខ្លួនបន្ថែមពីលើអាជីពចាស់ ប៉ុន្ដែជាច្រើនឆ្នាំមកនេះ សុខសោភានៅតែបន្ដស្ទះផែនការណ៍ធំ១នេះដដែល ខណៈដែលនាងមានអាយុកាន់តែច្រើនហើយ បើ នៅពន្យាពេលតទៅទៀតនោះតំណែងតួឯកនឹងពិបាកធានាសម្រាប់រូបនាងជាមិនខាន។ប៉ុន្ដែតាមព័តមានថាដោយសារតែរាម ជាអ្នកជំនាញខាងផលិតភាពយន្ដតាំងពីមុនដំណើរការ ចម្រៀងហេតុនេះហើយសោភាចង់ថតពេលណាថៅកែស្រីនឹងបំពេញបំណងនាង ភ្លាមជាមិន ខាន។
ដោយឡែកសម្រាប់ផលិតកម្មពីខាងក្រៅវិញផលិតករណាក៍ចង់បានសោភាធ្វើជាតួឯកក្នុងរឿងរបស់គេដែរប៉ុន្ដែបញ្ហាធំដែលនាំឲ្យពួកគេដកថយទៅវិញអស់នោះ គឺដោសយារតែតារាចម្រៀងសំនៀង ផ្អែមរូបនេះស៊ីថ្លៃខ្ពស់ ខណៈដែលបងប្រុសសុខសោភា លោករតនៈ ធ្លាប់ បង្ហើបប្រាប់អ្នកកាសែតថាប្អូនស្រីលោកអាចសម្ដែងភាពយន្ដបានប្រសិនបើថៅកែផលិតកម្ម ហ៊ានចែកលុយចំណេញពីការថតរឿងនោះស្មើគ្នា។ការដាក់ផែនការណ៍បែបនេះ របស់សុខសោភាទើបនាំឲ្យនាងជាប់គាំង មិនអាចក្លាយជាតួឯកក្នុងភាពយន្ដខ្នាតធំតាំងពីនាងច្រៀងនៅថោនរហូតមកទើនៅរាមនេះ។

អ្នកជំនាញសិល្បៈធ្លាប់លើក ឡើងថារយៈពេលជាង១ឆ្នាំដែលសុខសោភា ឈជើងនៅរាមនេះនាងមានការផ្លាស់ប្ដូរតែ ម្យាង គត់នោះ គឺការកាតតុបតែខ្លួនដោយស្លៀកពាក់ប្លែកៗ ឬលេងម៉ូដសក់គ្រប់ ពេលជាដើម ។ ប៉ុន្ដែសម្រាប់ ការពង្រឹងទីផ្សារចម្រៀងវិញសោភា នៅតែមិនទាន់អាចធ្វើព្យុះភ្លៀងបាននោះទេ ខណៈដែលការបិតមិនតំណើរ ការផលិតកម្មផ្ទាល់ខ្លួនCamtrax នោះក៏ជាបញ្ហាមួយដែល ធ្វើឲ្យនាងពឹងតែ១ច្រកទៅលើរាមខ្វះជំនួយពីស្វាមីនិង បងប្រុសនាងដែលជាអ្នកគ្រប់គ្រង ផលិតកម្មខ្លួនឯងនោះទាំងស្រុង។

មាស សុខសោភា បានបង្ហាញមុខដើរកម្សាន្ដជាមួយប្ដី ទាំងក្នុងនិងក្រៅស្រុកជាបន្ដបន្ទាប់ នារយៈពេលចុងក្រោយនេះ តែចំណងស្នេហាជាង១៥ឆ្នាំសោភា នៅតែមិនទាន់ហ៊ានពពោះយកកូនដំបូងនៅឡើយបើទោះជាកន្លងមកនាងធ្លាប់បង្ហាញសញ្ញាចង់បានកូនរហូត ហៅក្មួយនាងថាជាកូនៗ នាំឲ្យគេច្រឡំពេញបណ្ដាញសង្គមក្ដី ប៉ុន្ដែគេជឿរថាមុនពេលនាងដឹកដៃស្វាមី លោករ៉ាដារៀបការជាលើកទី៣ ដោយចំហនោះសោភា ប្រាកដជាមិនដាច់ចិត្តយកកូនឡើយ បើទោះជានាងធ្លាប់រៀបការដោយលួចលាក់ចំនួនពីរ លើកគឺលើកទី១កាលពីឆ្នាំ២០០៨ រៀបការតាមបែបសានាគ្រិស្ទនៅព្រះវិហារមួយកាណាដា និងលើកទី២ រៀបការតាមប្រពៃណីខ្មែរបែបសែនព្រែន កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ក្ដី ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×