ភ្នំពេញ ៖ ដោយសារ នឹកស្តាយការងារ នៅក្នុងស្រុក មានការមមាញឹកហក់ឡើង ជាបន្តបន្ទាប់ តារាចម្រៀង មាស សុខសោភា បានសម្រេចចិត្ត ផ្អិបសុំណុំ រឿងចេញទៅរស់នៅកាណាដា ។ នាងធ្លាប់បង្ហាញជំហរថា រស់នៅទីនោះហើយ អាចនឹងយកកូន ដើម្បីបានសញ្ជាតិ។ ជាការមើលឃើញនាង បែរជារុញរឿងនេះទុកមួយអន្លើ ហើយស្រវ៉ាការងារដែលកំពុងតែ ណែនដៃ រើខ្លួនលែងរួច។

មាស សុខសោភា ស្ទើតែចេញទៅរស់នៅប្រទេសកាណាដាតាម ស្វាមីទៅហើយកាល ពីឆ្នាំ២០១១ ក្រោយ នាង ចាកចេញពីផលិតកម្មសាន់ដេ តែក្រោយមកនាងក៍ប្ដូរចិត្ត ទៅចូល ថោន ចោលBig Man បានដល់ទៅ៩ឆ្នាំ ទើប ឆ្នាំផ្ទេរមករាម ជាង១ឆ្នាំមកនេះ។ថ្វីត្បិតតែសោភា បានច្រានចោលបំណងលោកអ៊ឹត រ៉ាដា ចង់ឲ្យនាងទៅរស់ នៅ កាណាដាមែន តែអំឡុង ពេល ដែលនាងច្រៀងនៅថោន ជាញឹកញាប់នាងបានចេញទៅកាណាដា ជាមួយប្ដី ដោយមានពេល ខ្លះ នាងបាត់ មុខពីក្នុងស្រុកដល់ទៅកន្លះឆ្នាំ និងជូនកាលជាង១ឆ្នាំទើបនាងវិលវិញក៍ មាន ។ប៉ុន្ដែ រយៈពេលជាង២ឆ្នាំចុងក្រោយនេះសុខសោភា បែជាលែងចេញទៅកាណាដាទៅវិញ បើ ទោះ ជានៅរដូវធ្លាក់ ភ្លៀង នេះជាពេលដែលនាងច្រើនតែលំហែកាយ៉ានៅក្រៅស្រុកក្ដី តែ ពេល នេះនាងសម្ងំនៅក្នុងស្រុក ច្រើនជាងទៅបរ ទេស។
យ៉ាងណាជុំវិញការផ្អាកនាំប្ដីចេញទៅកាណាដារបស់មាស សុខសោភា នៅពេលនេះ គេ អាច សន្និដ្ឋានបានថា ដោយសារតែស្វាមីរបស់នាងលោករ៉ាដា បានមករស់នៅ ខ្មែរ ជាអចិន ត្រេយ៍ទៅហើយ និងម្យាងទៀតសោភា ជាប់ មុខជំនួញផ្ទាល់ខ្លួនដូចជាការបើក ហាងលក់ កាហ្វេនៅក្រុងកំពង់សោម និងហាងផលិតផលនៅតាខ្មៅរួមទាំង ការរកស៊ីជាមួយថៅកែស្រី ផងទើបនាងអស់ពេលទៅរឹតចំណងស្នេហាជា មួយស្វាមីនៅក្រៅស្រុកបែបនេះ។

តារាចម្រៀង មាស សុខសោភា ត្រូវបានគេ តាមដានថា ជោគជ័យណាស់លើ មុខរបរដែលកំពុងតែរកសុីហើយ កើបលុយមិនតិចនោះទេ។ នេះមិនទាន់គិត អំពី ផ្នែកសិល្បៈ ដែលកំពុងតែត្រូវប៉ាន់ហើយទទួលបានទីផ្សារ យ៉ាងលើសលុបបំផុត។
តាមរយៈលុយពេញដៃ ប្រកបដោយ ទ្រព្យធនច្រើនគេ ក៍គិតថា មាស សុខសោភា និងស្វាមី ល្មមសមទទួលងារ ជាឧកញ៉ា និងលោក ជំទាវបាន មិនខុសពីតារាប្រុសមួយចំនួន។ មហាជនជាច្រើនគិតថា ប្តីមាស សុខសោភា សមបានឡើងឧកញ៉ា ។ ប្រហែលជាពួកគេទាំង២ មិនទាន់ចង់បាន ហើយអាចមិនយូរមិនឆាប់អាចក្លាយជាអ្នកធំមិនខាន។
មាស សុខសោភា នៅតែក្រសោបភាពល្បីល្បាញហើយ ទទួលបានការ សម្តែងគ្រប់ទិសទី ដែលរុញអោយអ្នកនាង ជាតារាកម្រស្គាល់ភាពរុះរោយ។ អ្នកនាង ឈលើងារជា តារាជួរមុខ ប្រជែងគេឯងដែល ពិបាកអោយគេប៉ែងជើង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM








