ប្រធានសមាគមសិល្បះករខ្មែរ និងតារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្តែងក្តីរំភើប ក្រោយពេលដែលនាងអាចឆ្លងផុតនូវជំងឺដ៏កាចសាហាវមួយដែលបានកើតមានលើរូបនាងមួយរយះចុងក្រោយនេះ។
ជំងឺដែលនាងបានឹងកំពុងតែសម្តែងក្តីបារម្ភនោះគឺដុះសាច់ពកក ដែលអាចនឹងក្លាយជាជំងឺមហារីក ដែលអាចទាមទារការវះកាត់មួយជាចាំបាច់។
យ៉ាងណាពេលនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានឆ្លងផុតនូវគ្រោះកាចនេះហើយ បន្ទាប់ពីការពិនិត្យចំនួន២លើកតាមរយះក្រុមគ្រូពេទ្យជំនាញបញ្ជាក់ថា ជំងឺរបស់នាងមិនមានមហារីក និងមិនចាំបាច់វះកាត់ឡើយ។
ដំណឹងដ៏រីករាយនេះត្រូវបាន អ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកថា អបអរសាទរខ្លួនឯងដែលមានសំណាងល្អ លទ្ធផលពេទ្យចេញមកជាលើកទី 2 ហើយក៏ជាលទ្ធផលសម្រេចចុងក្រោយ គឺ ដុំសាច់ពកក គ្មានមហារីក មិនវះកាត់ មិនបាច់លេបថ្នាំ ។

អ្នកនាង ចន ច័ន្ទលក្ខិណា ជំងឺពកក ឬដុះដុំសាច់ក្នុងបំពង់ក នេះ បានកើតលើអ្នកនាងយូរដែរហើយ ប៉ុន្ដែវាមិនធ្វើ ទុក្ខត្រង់កដែលមានសាច់ដុះនោះទេ គឺវាមកធ្វើទុក្ខពេញខ្លួន បណ្ដាលឲ្យនាងវិលមុខ ញ័រទ្រូង ញ័រដៃញ័រជើង និងធ្វើឲ្យចង្វាក់បេះដូងលោតញាប់ខុសពីធម្មតា។
ដោយសារឃើញអាការះមិនស្រួលបែបនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រញាប់ប្រញាល់ចេញទៅធ្វើការពិនិត្យភ្លាមៗនៅប្រទេសថៃ។
ខណះពេលដែលលទ្ធផលមិនទាន់ចេញតារារូបនេះហាក់បង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីជំងឺរបស់ខ្លួនដែលបានកើតឡើងនាពេលនេះ ហើយអ្វីដែលរិតធ្វើអោយនាងកាន់តែបារម្ភថែមទៀតនោះគឺខ្លាចជំងឺមួយនេះរាលដាលក្លាយជាមហារីក។
យ៉ាងណានៅពេលលទ្ធផលចេញមកល្អបែបនេះរូបនាង និងមហាជនគាំទ្របានសម្តែងការត្រកអរ និងអបអរសាទរដែលនាងមិនកើតជំងឺដ៏កាចសាហាវខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv







