Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខភាពប្រឡងបវរកញ្ញាចក្រវាឡកម្ពុជា ស្លាកលេខ ១ មកប្រកួតទាំងគ្រេច.ក.ជើង ក្រោយដួលពេលហាត់ដើរនៅផ្ទះ

ភ្នំពេញ ៖ ជារឿងភ្ញាក់ផ្អើលតែម្តងព្រោះមហាជនមួយចំនួនបានដឹងថា នាងកញ្ញាពាក់លេខ១ កំពុងចូលរួមប្រកួត ការប្រឡងបវរកញ្ញា ចក្រវាឡកម្ពុជា២០២២ បានដួលគ្រិ.ច.កជើងពេលហាត់ដើរនៅផ្ទះ។ នាល្ងាចថ្ងៃទី៨ មិថុនា ក៏ជាការមកបង្ហាញខ្លួនគ្រប់បេក្ខភាព២០រូប ដោយមានការផ្សាយបន្តផ្ទាល់នៅលើ កញ្ចក់ទូរទស្សន៍បាយ័ន។

ទស្សនិកជន និងអ្នកតាមដាន ការប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា MUC២០២២ មានការអាណិត បេក្ខនារីម្នាក់ដែលជួបរឿងចៃដន្យជាងគេ ដោយដួលរហូតដើរមិនបាន។ កញ្ញានេះ បានធ្វើឲ្យគេកោតសរសើរ ព្រោះមិនបោះបង់ហើយ មកប្រកួតទាំងឈឺ ដើរលើឆាកញញឹម បង្ហាញទឹកចិត្តមិនចុះចាញ់ ហើយបង្ហាញឲ្យមិត្តនារីជាច្រើន មើលឃើញថា ស្ត្រីកម្ពុជាគឺខ្លាំង។

អ្នកមើលរូបភាពនេះ មួយៗអួលដើមកចង់យំ ព្រោះរំភើបជាមួយ ការតាំងចិត្តរបស់នាង រាសីនាងពិតជា អស្ចារ្យពេកហើយ ។ គ្រប់គ្នាពិតជា កោតសរសើរជាមួយការតស៊ូ របស់នាងបានកសាងប្រវត្តិសាស្រ្ដ របស់ចក្រវាលកម្ពុជាឲ្យគ្រប់គ្នា ចងចាំនូវឆន្ទៈរបស់ស្ត្រីខ្មែរយើង។

បេក្ខនារី បវរកញ្ញាចក្រវាល កម្ពុជា 2022 MUC1 រាសី បានមានគ្រោះថ្នាក់ធ្លាក់ពីលើកាំជណ្តើរ ពេលកំពុងហាត់សមនៅផ្ទះ ពេលនេះ សរសៃជើងនៅឈឺនៅឡើយ ។ ក្រោយដឹងរឿងនេះ ក៏នឹកមិនដល់ថា នាងសម្រេចចិត្តចូលរួមប្រកួត មិនចោលស្លាកលេខឡើយព្រោះ បានតស៊ូតាំងពីវគ្គសម្ភាសន៍ រហូតបានមកឈលើឆាកធំ មហាជនកំពុងតាមដានកម្មវិធី។

នារាត្រី ថ្ងៃទី៨ មិថុនា ឆ្នាំ២០២២ ជាការបង្ហាញខ្លួនរបស់បេក្ខនារីទាំង២០ ដោយមានការបង្ហាញនូវ ឈុតតំណាងជាតិ និងឈុតរាត្រីសមោលស។ កាន់ជក់ចិត្តកញ្ញាស្លាកលេខ១ បង្ហាញវត្តមានមុនគេ រហូតម្នាក់ៗ លើកពីភាពក្លាហានពុះពារឧបសគ្គ។

នារីដ៏ស្រស់ស្អាត ចំនួន២០រូប ត្រូវបានកំណត់ឲ្យក្លាយយជា បេក្ខភាពប្រឡងបវរកញ្ញា ចក្រវាឡកម្ពុជា ឆ្នាំ២០២២ រដូវកាលថ្មី។ ឆ្លងកាត់ការធ្វើតេស្តិ៍លើបេក្ខភាពចំនួន២ថ្ងៃ នៅចុងបញ្ចប់បាន សម្រេចលទ្ឋផល ដោយនារីៗវ័យឆ្លាតល្មមសមគួរមួយចំនួន ត្រូវបានគណៈកម្មាការជ្រើសបាន យ៉ាងផ្ចិតផ្ចង់។ តើបេក្ខនារីមួយរូបណាជា favorite របស់អ្នក….? វគ្គដណ្តើមមកុដឆ្នាំនេះ នឹងមកដល់នាថ្ងៃទី១៥ មិថុនា ឆ្នាំ២០២២ ខាងមុខ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×