កម្មវិធីសវនាការរបស់សាលាឧទ្ធរណ៍ភ្នំពេញព្រឹកនេះបានបញ្ចប់ត្រឹមសេចក្តីសន្និដ្ឋានរបស់តំណាងមហាអយ្យការ ហើយរសៀលម៉ោង ២ នឹងបន្តសវនាការ ដែលតាមការបញ្ជាក់ពីក្រុមប្រឹក្សា គឺសហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី នឹងប្រើពេល ៣ ម៉ោង សម្រាប់ធ្វើសេចក្តីសន្និដ្ឋាន។
បើពេលវេលាមិនអាចបញ្ចប់ល្ងាចនេះទេ នោះសហមេធាវីរបស់លោក កឹម សុខា នឹងធ្វើសេចក្តីសន្និដ្ឋាននៅថ្ងៃស្អែក ម៉ោង ៨ ព្រឹក ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ ហើយបន្តដោយសំណូមពរ និង មតិចុងក្រោយរបស់ឯកឧត្តម កឹម សុខា។
បណ្តឹងជំទាស់ឧទ្ធរណ៍របស់ឯកឧត្តម កឹម សុខា
អតីតគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ តំណាងអយ្យការ បានធ្វើការសន្និដ្ឋាន នូវចំនួន ៣ចំណុច៖
១. បន្តចោទប្រកាន់ក្បត់ជាតិ ពីបទសន្និដ្ឋិភាពជាមួយបរទេស ។
២.ស្នើឱ្យកាត់ទោសដ៏ធ្ងន់ធ្ងរជាអតិបរមា ខណៈសាលក្រមតុលាការដំបូង បានកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំ ។
៣. ស្នើឱ្យយកអតីតប្រធានគណបក្សសង្រ្គោះជាតិ ឯកឧត្តម កឹម សុខា ទៅឃុំខ្លួនវិញ ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានរបស់តំណាងអយ្យការតែប៉ុណ្ណោះ ។
ហើយនៅសវនាការរសៀលនេះផងដែរ តំណាងមេធាវីរបស់រាជរដ្ឋាភិបាលនឹងធ្វើការសន្និដ្ឋានទៅដល់ ៤៨ទំព័រ ដែលត្រូវប្រើពេលវេលា៣ម៉ោង បើពេលវេលាមិនអាចបញ្ចប់ល្ងាចនេះទេ នោះសហមេធាវីរបស់ឯកឧត្តម កឹម សុខា នឹងធ្វើសេចក្តីសន្និដ្ឋាននៅថ្ងៃស្អែក ម៉ោង ៨ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ហើយបន្តដោយសំណូមពរ និង មតិចុងក្រោយរបស់ឯកឧត្តម កឹម សុខា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







