Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីវ៉ា បដិសេធទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយ វេហាស៍

ភ្នំពេញ ៖ តារាចម្រៀង អ៊ីវ៉ា បានចេញមុខបដិសេធថា នាងកំពុងបង្កើតទំនាក់ទំនងស្នេហ៍ជាមួយលោក វេហាស៍ ដែលជាតារាចម្រៀងរួមទ្រនំក្នុងផលិតកម្មសាន់ដេ។

ការចេញមុខបដិសេធពីតារាស្រីរូបនេះបានធ្វើឡើង បន្ទាប់ពីមួយរយៈចុងក្រោយនេះមានការផ្ទះឡើងនូវពាក្យចចាមអារាមខាងលើ ក្រោយពីអ្នកទាំងពីរតែបង្ហាញវត្តមានរួមគ្នាទាំងក្នុង និងក្រៅសិល្បៈ។

មួយរយៈចុងក្រោយនេះ អ៊ី វ៉ា និងលោក វេហាស៍ ត្រូវបានគេចាប់អារម្មណ៍ឃើញថា អ្នកទាំងពីរតែបង្ហាញមុខរួមគ្នានៅពេលចូលរួមកម្មវិធីនានា ក្នុងនោះអ្នកទាំងពីរក៏ត្រូវបានខាងផលិតកម្មចេញបទរួមគ្នាផងដែរ។
មូលហេតុនេះបានធ្វើឲ្យមហាជនដែលនិយមតាមដានជីវិតសិល្បៈបានសង្ស័យថា តារាទាំងពីរដួងនេះទំនងជាបង្កើតទំនាក់ទំនងស្នេហ៍ក្រៅឆាក។

យ៉ាងណាពាក់ព័ន្ធបញ្ហាខាងលើនេះ អ៊ីវ៉ា បានចេញមកបដិសេធនូវពាក្យចចាមអារាមខាងលើ ដោយនាងចាត់ទុកការសង្ស័យនោះមិនមែនជាការពិតនោះឡើយ។

អ៊ីវ៉ា បានលើកឡើងថា នាង និងលោក វេហាស៍ មិនមានទំនាក់ទំនងស្នេហាអ្វីនោះឡើយ ពោលគឺត្រឹមជាមិត្តភក្តិរួមអាជីពប៉ុណ្ណោះ។
នាងបញ្ជាក់ថា អ្វីដែលគេបានឃើញពួកនាងទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នានោះ ព្រោះកន្លងនាង និងលោក វេហាស៍ ធ្លាប់ធ្វើការងាររួមគ្នាជាបន្តបន្ទាប់។

នាងបន្ថែមថា នាងបានស្គាល់គ្នាជាមួយលោក វេហាស៍ ដោយសារលោកជាបងរបស់លោក មាស សាលី ហើយបានហៅនាងទៅច្រៀងតាមខុនសឺតលក់សំបុត្រតាមខេត្ត។
ទោះជាយ៉ាងណា បើតាម អ៊ីវ៉ា ដោយសារធ្លាប់ធ្វើការងារជាមួយគ្នា និងមានអត្តចារិកស្រដៀងគ្នាទៀតនោះ ទើបពួកនាងបានរាប់អានគ្នាមើលទៅស្និតស្នាលខ្លាំង។

អ៊ីវ៉ា បានលើកឡើងបន្ថែមថា ចំពោះបញ្ហាអនាគតនោះនាងអាចនឹងគិតគូរអំឡុងពេលយ៉ាងយូរ២ឆ្នាំខាងមុខ ខណៈពេលនាងក៏មិនចង់អូបន្លាយពេលយូរទៀតដែរ។

នាងបញ្ជាក់ថា បច្ចុប្បន្នមានអ្នកតាមស្រឡាញ់ច្រើនដែរ ប៉ុន្តែនាងហាក់នៅមិនទាន់ដាក់ចិត្តស្រឡាញ់អ្នកណាម្នាក់នៅឡើយទេ ប៉ុន្តែនាងនឹងពិចារណាទទួលយកបុរសណាម្នាក់ដែលល្អ និងអាចកាន់ដៃគ្នាកសាងអនាគតគ្រួសារ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×