Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនិតមួយ អះអាងថា មរណភាព តារាសម្តែង គង់ ម៉ូនីតា មិនមែនស្លា.ប់ដោយលេងថ្នាំ ឬគ្រឿងញៀនហួសកម្រិតនោះទេ

ភ្នំពេញ ៖ ជារឿងរំជើបរំជួលមួយទៀតហើយ សម្រាប់ខែថ្មី មិថុនា ឆ្នាំ២០២២នេះ ព្រោះថា ក្នុងពិភពសិល្បៈ ស្រាប់តែទទួលដំណឹងអកុសលថា តារាសម្តែង គង់ ម៉ូនីតា ដែលជាតារាស្រីវ័យក្មេង និយមលេងខ្លួនយេៗ ស្លា.ប់បាត់បង់ អាយុជីវិត ព្រោះតែគាំងបេះដូង ហើយត្រូវបានមតិផ្សេងៗដែលជាអ្នកតាមដានវិថីសិល្បៈ លើកឡើងថា នាងអាចនឹងប្រើថ្នាំច្រើនពេក ឬឬហួសកម្រិត។

តារាស្រីវ័យក្មេងរូបនេះ ធ្លាប់ថតឱ្យខាងហ្គាឡាក់ស៊ី រហូតធ្វើអោយ ខេម និង លោកសាវិន ហ្វីលីព ទទួលស្គាល់ពីទេពកោសល្យរបស់នាង លុះមកឮថា ស្លា.ប់បាត់បង់ជីវិតដោយសារគាំងបេះដូងបែបនេះ គឺពិតជាធ្វើឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ហើយពួកគេសម្ដែងការសោកស្តាយជាខ្លាំង។

តារាសម្ដែង គង់ ម៉ូនីកា បានស្លា.ប់ដោយជំងឺគាំងបេះដូង មិនអាចបញ្ជូនទៅកាន់មន្ទីរពេទ្យសង្រ្គោះទាន់ពេលនោះឡើយ កាលពីថ្ងៃ៦ ខែមិថុនា ២០២២។ កញ្ញាជាតួឯកស្រីដែល អ្នកគាំទ្រស្គាល់ ក្នុង MV ដ៍ល្បី គឺ បទ «ជូនអូនទ្បើងផ្លូវហាយវ៉េ » របស់ផលិតកម្ម Galaxy Navatra ។

ដំណឹងមរណភាពនេះ បានចែកចាយពេញ បណ្តាញសង្គម និងធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់បណ្ដាហ្វេនៗដែលគាំទ្ររូបនាង និងភ្ញាក់ផ្អើលដល់ក្រុមអ្នកសិល្ប: , ពិធីបុណ្យសពនាងនគង់ ម៉ូនីកា តម្កល់ធ្វើនៅវត្តទួល រាជធានីភ្នំពេញ។

គួរកត់សម្គាល់ថា តារាស្រី គង់ មូនីកា បានចាប់ផ្ដើមមានឈ្មោះបោះសំឡេង ក្រោយសម្ដែង MV បទចម្រៀង “រាំគ្រលែងចង្កេះ” របស់តារាចម្រៀង Tempo , ហើយតាមរយៈបទចម្រៀងនេះដែរ ទស្សនិកជនចាប់អារម្មណ៍ខ្លាំង គឹដោយសារ ម៉ូនីកា ហ៊ានស្លៀកឈុតប៊ីនី បង្ហាញដើមទ្រូងមូលក្លុំ និងជើងដ៏ស្រឡូនទាំងគូរបស់នាង ។

បន្ថែមពី អាក់ខោន ហ្វេសបុកឈ្មោះ Long Ty ដែលអះអាងថា ជាប្អូនតារាស្រី គង់ ម៉ូនីកា បានសរសេរបង្ហោះថា «ក្នុងនាមខ្ញុំជា ប្អូនដែរ និងនៅជិត ស្និទ្ធបំផុត របស់ Kong Monika ចង់ប្រាប់ថា: បង monika គាត់ ផុតទៅដោយជំងឺប្រចាំកាយបេះដូង និងក្រពះ សូមចិត្តមនុស្សគិតអវិជ្ជមានមួយចំនួនតូច អោយតែលឺថា ស្លាប់ដោយសារជំងឺបេះដូង គឺផ្ដោតទៅលើការប្រើថ្នាំ គាំងថ្នាំ លេងគ្រឿងញៀននោះ សូមចេះគិតអំពីវិជ្ជមានវិញផង។ គាត់ ស្លាប់ទៅហើយកុំបង្កើតរឿងអាក្រក់ដល់គាត់ទៀតអី សូមឲ្យគាត់ទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ »។

តាមរយៈការលើកហេតុផល នេះ អាចធ្វើឲ្យ អ្នកផ្តើមគិតពីបញ្ហាថ្នាំញៀន ឬគ្រឿងញៀននោះ នឹងស្ងប់អារម្មណ៍ ហើយយោគយល់ និងជ្រាប អំពីដំណើរជីវិតនៃសព ដែលនឹងរលាយកាយដោយអំណាយព្រះអគ្គីនាប៉ុន្មានម៉ោងដ៍ខ្លីផងចុះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×