ភ្នំពេញ ៖ តារាចម្រៀង ឈិន ម៉ានិច្ច បានចំណយលុយរាប់ម៉ឺនដុល្លារទិញរថយន្តស៊េរីទំនើប ដើម្បីសម្រេចក្តីស្រម៉ៃ ខណៈពេលអាជីពសិល្បៈកាន់តែរីកដុះដាល។
រថយន្តដែលតារាចម្រៀងរូបនេះបានទិញនេះម៉ាកJeep ស៊េរីថ្មី ទំនើបទាន់សម័យ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ដែលរថយន្តប្រភេទនេះកំពុងពេញនិយម។
ឈិន ម៉ានិច បានទម្លាយរូបភាពនៃការប្រោះព្រំរថយន្តថ្មី ក្រោមវត្តមានឪពុកម្តាយរបស់នាងនៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្អើលអ្នកគាំទ្រ។
ជាមួយនឹងរូបភាពរថយន្តថ្មីនេះឪពុករបស់ ឈិន ម៉ានិច្ច បានភ្ជាប់ជាមួយនឹងសារថា ជូនពរកូនថ្ងៃសុក្រ សុខសប្បាយ ជោគជ័យ សំណាងល្អ ឡានថ្មី អ្វីដែលកូនប៉ងបានសម្រេចហើយ (បងធំក្នុងគ្រួសារ )បើកូនចង់បានអីគឺមិនដែលឲ្យពុកម៉ែពិបាកទេ តាំងតែពីតូចពូកែសន្សំលុយ។

ដោយឡែកសម្រាប់ ឈិន ម៉ានិច្ច ក៏បានភ្ជាប់សារដ៏ខ្លីថា បងធំក្នុងគ្រួសារត្រូវតែធ្វើគំរូរល្អចឹងហើយ អរគុណ ប៉ា និង ម៉ែ។
តារាចម្រៀងរូបនេះក៏បានបញ្ជាក់ប្រាប់មិត្តភក្តិតាមរយះខំមិនថា នេះជាការខិតខំសន្សំលុយរបស់នាងដោយមិនហ៊ានចាយខ្ជេះខ្ជាយឡើយ។
យ៉ាងណាមហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងការអបអរសាទរ និងលើកសសើរដល់តារារូបនេះ ដែលមានលទ្ធភាពសម្រេចក្តីស្រម៉ៃតាមរយៈរថយន្តថ្មីទំនើបនាពេលនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីជាប់ជ័យលាភីនៃការកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol រដូវកាលទី២មក ឈិន ម៉ាននិច្ច បានចាប់ផ្តើមអាជីពសិល្បះមួយយ៉ាងល្អប្រសើរ។
តារារូបនេះក៏ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងមួយរូបដែលកំពុងតែកាក់កបខ្លាំងក្នុងអាជីពសិល្បៈរបស់ខ្លួន តាមរយះការបង្ហាញវត្តមានច្រៀង តាមខុនសឺតនានាស្ទើរមិនដាច់សូរ។
ទោះជាយ៉ាងណា បើទោះជា ឈិន ម៉ានិច្ច កំពុងទទួលជោគជ័យលើវិថីសិល្បៈក៏ដោយ ប៉ុន្តែរហូតមកទល់នាពេលនេះ នាងនៅមិនទាន់បង្ហាញតម្រុយស្នេហា នៅឡើយទេ បើទោះបីជាវ័យរបស់នាងហាក់ជ្រេបន្តិចក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv










