Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចែម ស្រីលក្ខ័ សិល្បៈមមាញឹក ទុកពេលរៀបការតាមក្រោយ

ភ្នំពេញ ៖ កញ្ញា តូចច្រឡឹងមកពីខេត្ត តាកែវ ចែម ស្រីលក្ខ័ បានភ្ជាប់ពាក្យ ជាង២ខែមកហើយ ក្រោយមើលឃើញ បុរសក្នុងបេះដូង ជាបុរសល្អ។ យ៉ាងណាមិញ តារារូបនេះ មិនទាន់សម្រេចចិត្ត ចូលរោងការ ក្នុងអំឡុងពេលនេះបាននៅឡើយ។ នាងសំអាងលើហេតុផល ការងារសិល្បៈដែល កំពុងមានតម្រូវការជាសំខាន់។

បើតានការឲ្យដឹងពីកញ្ញា ចែម ស្រីលក្ខ័ លើកឡើងថា នាងចង់ទុកពេលមួយផ្នែកទៀតសិន ដើម្បីដើរច្រៀងសម្តែង ព្រោះទាន់ការងារមកដល់។ ម្យ៉ាងខណៈមុននេះ បរិបថ កូវីដកាត់ផ្តាច់ការងារ ច្រើនខាតចំណូល ច្រើនខែ ទើបពេលនេះ វិលមកវិញក្នុងភាពប្រសើរជាលំដាប់ ទើបនាងមិនអាច ចង់ទុកពេលទំនេរ ចោលវិលមក ច្រៀងស្វែងរកចំណូលឡើងវិញ។ តារាស្រគត់ស្រគំ រូបនេះលើកឡើងទៀតថា អនាគតនាងមានគ្រួសារ ដូចនេះ អ្វីដែលសំខាន់ គឺ ត្រូវសន្សំលុយទុកដាក់ បណ្តើរៗបន្ថែមទៀត ទាំងនាង និងគូដណ្តឹង គឺមានចឱនុចនេះដូចគ្នា មិនមែនគិតតែម្នាក់ឯងនោះឡើយ។ បើយើងសល់លុយ ស្រួលរករបរមួយទៀត ក្រោយរៀបការ ហើយជាជន្ទល់ល្អមួយ មិនលំបាកពេលចង់រកស៊ី។ ដូចនេះមិនយូរទេ ត្រឹម២ឆ្នាំទៀតការក៏មិនហួសពេល នេះជាអារម្មណ៍គិតរបស់នាង។

រំលឹករឿង ក្នុងសិល្បៈ ចែម ស្រីលក្ខ័ ក៏មានការតស៊ូ នៅក្នុងវិស័យសិល្បៈ យ៉ាងខ្លាំងផងដែរ នាងធ្លាប់ដើរ ប្រឡងចម្រៀងជាបន្តបន្ទាប់។ បើចាំបាន ស្រីលក្ខ័ ធ្លាប់ប្រឡងចម្រៀង នៅក្នុងកម្មវិធី«ផ្កាយរះក្នុងសួន» ទទួលបានពានរង្វាន់។ លើសពីនេះ ក៏ហក់ចូលប្រឡងចម្រៀង ខេមបូឌាអាយឌល រដូវកាលទី៣ ចូលដល់វគ្គផ្តាច់ព្រត្រ័ទៀតផង។ ក្រៅពីច្រៀងសម័យបាន នាងក៍ចេះយ៉ាងស្ទាត់ជំនាញ ការច្រៀងភ្លេងការ ព្រោះឪពុកជាអ្នកភ្លេងបុរាណ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×