Sunday, December 5, 2021

សហរដ្ឋអាមេរិក បានព្រមានពីការធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបុរី ដោយកម្រិតហានិភ័យ ខ្ពស់នៃការឆ្លងមេរោគកូវីដ១៩

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានបន្ថែមប្រទេសសិង្ហបុរីទៅក្នុងបញ្ជីទិសដៅធ្វើដំណើរដែលមានហានិភ័យខ្ពស់។

យោងតាមសេចក្តីជូនដំណឹងស្តីពីការធ្វើដំណើររបស់ខ្លួន CDC បានដាក់បញ្ចូលប្រទេសសិង្ហបុរីដល់កម្រិត ៤ ដែលជាប្រភេទហានិភ័យខ្ពស់បំផុតរបស់ខ្លួនពីកម្រិតទី ៣ ពីមុន។

សេចក្តីជូនដំណឹងនេះបានដកស្រង់សម្តី៖«កម្រិតទី ៤គឺ កម្រិតស្ថានភាពកូវីដ១៩ នៅសិង្ហបុរីខ្ពស់ណាស់»។បន្ថែមពីនេះ សេចក្តីជូនដំណឹងក៏បានស្នើឱ្យប្រជាជនអាមេរិក ជៀសវាងការធ្វើដំណើរទៅសិង្ហបុរីផងដែរ។ ប្រសិនបើអ្នកត្រូវធ្វើដំណើរទៅសិង្ហបុរីសូមប្រាកដថាអ្នកបានចាក់វ៉ាក់សាំងការពារមុនពេលធ្វើដំណើរ។

CDC បាននិយាយថា៖« ដោយសារតែស្ថានភាពបច្ចុប្បន្ននៅសិង្ហបុរី សូម្បីតែអ្នកដំណើរដែលទទួលថ្នាំបង្ការជំងឺកូវីដ១៩ពេញលេញក៏អាចប្រឈមនឹងការឆ្លងនិងការរីករាលមេរោគបំប្លែងថ្មីផងដែរ»។

មជ្ឈមណ្ឌលគ្រប់គ្រង់និងបង្ការជំងឺកូវីដ១៩អាមេរិក បានស្នើឱ្យអ្នកដំណើរ ធ្វើតាមអនុសាសន៍ឬតម្រូវការនៅសិង្ហបុរីរួមទាំងពាក់ម៉ាស់និងរក្សាចម្ងាយ ៦ ហ្វីត (១.៨៣ ម) ពីអ្នកដទៃ ។

សេចក្តីប្រកាសរបស់ CDC បានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទទី ១៨ ខែតុលាដោយក្រសួងការបរទេសអាមេរិកដោយទទូចឱ្យធ្វើដំណើរទៅសិង្ហបុរីប្រុងប្រយ័តដោយសារករណីកូវីដ១៩កំពុងផ្ទុះខ្លាំង ។

ជាក់ស្តែង ជើងហោះហើរដំបូងដែលស្ថិតនៅក្រោមការត្រួតពិនិត្យវ៉ាក់សាំង (VTL) នឹងចុះចតនៅប្រទេសសិង្ហបុរីនៅថ្ងៃពុធនេះ។

ក្នុងនោះ ប្រទេសហូឡង់និងអាមេរិកក៏ស្ថិតក្នុងចំណោមប្រទេសចុងក្រោយបង្អស់ចំនួន ៨ ដែលជើងហោះហើរប្រភេទវ៉ាក់សាំងបានបើកដំណើរការ VTLs ។ ហើយប្រទេសផ្សេងទៀត ដូចជា កាណាដា ដាណឺម៉ាក បារាំង អ៊ីតាលី អេស្ប៉ាញ និងអង់គ្លេសក៏ស្ថិតក្នុងចំណោមប្រទេសដែលអាចបើកដំណើរការអាកាសចរណ៍ទៅកាន់អាមេរិកក្រោមលក្ខខណ្ឌចាក់វ៉ាក់សាំងផងដែរ។

មែនទែនទៅ សិង្ហបុរីបានបើកដំណើរការជើងហោះហើរផ្នែក VTLsនេះ ជាមួយអាល្លឺម៉ង់និងព្រុយណេកាលថ្ងៃទី ៨ ខែកញ្ញារួចមកហើយ។ ហើយសិង្ហបុរីបានរួមគ្នាបើកដំណើរការ VTLs ជាមួយកូរ៉េខាងត្បូងកាលថ្ងៃទី ១៥ ខែវិច្ឆិកាផងដែរ៕

ប្រភព៖ The straits Times News