ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសបដិសេធចំពោះការផ្សព្វផ្សាយលិខិតក្លែងក្លាយ ដែលមានខ្លឹមសារពាក់ព័ន្ធនឹងការបញ្ជូនបេក្ខជន ទៅចូលរួមវគ្គបណ្តុះបណ្តាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា

ក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងបានឃើញការផ្សព្វផ្សាយ និងចែកចាយនូវ «លិខិតចាប់បញ្ជូន លេខ ប្រក ៣៧៩ ចុះថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦» ដែលមានខ្លឹមសារពាក់ព័ន្ធនឹងការបញ្ជូន បេក្ខជនទៅចូលរួមវគ្គបណ្តុះបណ្តាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា (ដូចមានជូនភ្ជាប់) ។

ក្រសួងមហាផ្ទៃ សូមបដិសេធចំពោះការចេញលិខិតនេះ និងសូមបញ្ជាក់ជូនថា លិខិតនេះ គឺជាលិខិតក្លែងក្លាយ ហើយក្រសួងកំពុងស្រាវជ្រាវដើម្បីស្វែងរកជនប្រព្រឹត្ត មកទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី