Sunday, December 5, 2021

កូរ៉េខាងត្បូងបានបើកពិព័រណ៍ផ្នែកការពារជាតិចំពេលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល

កូរ៉េខាងត្បូងបានបើកការពិព័រណ៍ការពារជាតិធំបំផុតដែលមិនធ្លាប់មានកាលពីថ្ងៃអង្គារ ដោយបង្ហាញអំពីយន្តហោះចម្បាំងទំនើបចុងក្រោយរបស់ខ្លួន រួមជាមួយយន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាផ្សេងៗទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការនាំចេញ ខណៈសេដ្ឋកិច្ចរបស់ប្រទេសនានានៅជុំវិញពិភពលោកមានការធូរស្រាលដោយសារវិបត្តិជំងឺកូវីដ១៩ខ្លះ។

ពិធីបើកការពិព័រណ៍ផ្នែកអាកាសចរណ៍និងការពារជាតិអន្តរជាតិ គឺធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងសេអ៊ូល។

ថិ្វត្បិតស្ថានភាពជំងឺកូវីដ១៩ក្នុងឆ្នាំនេះ​ ទីផ្សារនាំចេញផ្នែកអាវុធ គឺត្រូវបានរំពឹងជាមួយការអភិវឌ្ឍផលិតផលដោយក្រុមហ៊ុនក្នុងស្រុកនៅឯទីតាំងធ្វើពិព័រណ៍ដែលបានពង្រើកចំនួនយន្តហោះចម្បាំង និងសព្វាវុធផ្សេងៗកាលពីឆ្នាំមុន។

យ៉ាងហោចណាស់ក្រុមហ៊ុនចំនួន៤០០មកពីបណ្តាប្រទេសចំនួន២៨កំពុងបង្ហាញប្រភេទយន្តហោះចម្បាំងចំនួន៧៩ប្រភេទខុសគ្នាៗ និងឧបករណ៍សម្រាប់បម្រើដល់គ្រឿងជាប់ដីមានចំនួន៦៨ប្រភេទ។ ក្នុងនោះ រដ្ឋាភិបាលចំនួន៣០០នាក់ និងមន្ត្រីយោធា និងការពារជាតិមកពីប្រទេសចំនួន៤៥បានរំពឹងចូលរួមក្នុងពិធីតាំងពិព័រណ៍ដែលមានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃអង្គាររហូតដល់ថ្ងៃសៅរ៍។

ជាក់ស្តែងកងទ័ពអាកាសសហរដ្ឋអាមេរិកបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា យ៉ាងហោចណាស់កងទ័ពសហរដ្ឋអាមេរិកប្រមាណ១៧០នាក់បានបង្ហាញអំពីយន្តហោះចម្បាំងរបស់ខ្លួន។

កាលពីសប្តាហ៍មុន មន្ត្រីផ្នែកឧស្សាហកម្មអាកាសចរណ៍កូរ៉េបានបដិសេដការបញ្ចេញមតិទៅលើការសក្តានុពលនាំចេញប្រភេទយន្តហោះ KF-21 និងឧទ្ធម្ភាគចក្រវាយប្រហារប្រភេទស្រាល។ ប៉ុន្តែមន្ត្រីរូបនោះបានថ្លែងថា កម្មវិធីទាំងពីរកំពុងតែនៅដំណើរការនៅឡើយ។

តែយ៉ាងណា កូរ៉េខាងជើងបានរិះគន់ពីការបង្កើតអាវុធរបស់កូរ៉េខាងត្បូងថា បានគំរាមកំហែងដល់ស្ថិរភាពនៅឧបទ្វីប និងបានដាក់តាំងបង្ហាញការពារជាតិកាលពីសប្តាហ៍មុនផងដែរ។

សូមរំលឹកថា ការនាំចេញអាវុធរបស់កូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៦-២០២០ មានចំនួន ២១០ ភាគរយ ពោលគឺខ្ពស់ជាងឆ្នាំ ២០១១-១៥ នេះបើយោងតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល៕  

ប្រភព៖ The straits Times News