Sunday, December 5, 2021

៨៩,៤៦ ភាគរយ នៃតម្លៃជួញដូរសរុបរបស់ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PWSA) នៅថ្ងៃម្សិលមិញ

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (CSX) បានងើបឡើងវិញ ០,៦៨ភាគរយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មកបិទនៅ ៤៩៥,៨៩ ពិន្ទុ ដោយសារភាគហ៊ុនចំនួន៣ មានកំណើននៅថ្ងៃនេះ។

ភាគហ៊ុនទាំងបីនោះគឺ អេស៊ីលីដា (ABC) ហ្ក្រេនធ្វីន (GTI) ​ផេសថិក (PEPC) ដែលបានកើនឡើង ១៦០រៀល ៤០រៀល និង ១០រៀលក្នុងមួយហ៊ុន។ យ៉ាងណាមិញ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) មានការធ្លាក់ចុះដល់ទៅ ១៨០រៀល ១០០រៀល និង​១០០រៀលរៀងគ្នាក្នុងមួយហ៊ុន។

ក្នុងនោះ ៨៩,៤៦ភាគរយ នៃតម្លៃជួញដូរសរុបរបស់ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PWSA) នៅថ្ងៃម្សិលមិញ បានមកពីការជួញដូរតាមការចរចាតែមួយប៉ុណ្ណោះ ចំនួន ២០៨.០៨០.០០០រៀល។ ចំណែកថ្លៃភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង ឌីប៊ីឌី (DBDE) វិញមិនមានការប្រែប្រួលនោះឡើយ។ តម្លៃជួញដូរសរុបនៅថ្ងៃនេះគឺ ៩៨៩,២ លានរៀល ដែលក្នុងនោះត្រឹម ១ភាគរយ ប៉ុណ្ណោះជាចំណែករបស់ទីផ្សារកំណើន៕