ខេត្តមណ្ឌលគិរី៖ កម្លាំងនគរបាលជំនាញខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលខេត្តក្រចេះ បានអនុវត្តដីកាតុលាការឃាត់ខ្លួនបុរសម្នាក់ ជាប់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រតិបត្តិការ ចាប់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
យោងតាមដីកាតុលាការ បានឱ្យដឹងថា: ជនសង្ស័យរូបនេះ មាន ឈ្មោះ រឿន ភារម្យ កើតក្នុងឆ្នាំ១៩៩៦ មានទីលំនៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនសង្ស័យ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ប្រព្រឹត្ត នៅក្នុងអំឡុងឆ្នាំ២០១៩ ឆ្នាំ២០២៤ និងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្ននេះ ជនត្រូវចោទ ត្រូវបាន បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារ ដោយរង់ ចាំ ដោះស្រាយ តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




