ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសអ្នកលក់អនឡាញ ឈ្មោះ សៅ លីឈីង ដាក់គុក ៣ឆ្នាំ ករណីបើករថយន្តបុកមនុស្សស្លាប់ រួចរត់គេចខ្លួន!

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា
បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះម្នាក់ ដែលមានគណនីបណ្តាញសង្គម Facebook ឈ្មោះ «JJ.CHING» ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការបើករថយន្ត Range Rover បុកអ្នកជិះម៉ូតូម្នាក់បណ្តាលឱ្យស្លាប់ រួចបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ។

ចៅក្រមជំនុំ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ
សៅ លីឈីង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរជាអ្នកលក់ផលិតផលតាមអនឡាញ និងមានអាសយដ្ឋាននៅផ្ទះលេខ៩បេ ផ្លូវលេខ១ បុរីវិមានភ្នំពេញ ភូមិបាក់ខែងលើ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនជាប់ចោទ ត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ: បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទរត់គេចខ្លួន តាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ និង ត្រូវចាប់ខ្លួន កាលពីថ្ងៃទី ៣០
ខែ តុលា ឆ្នាំ ២០២៦។

សូមរំឭកថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨៖៥០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ដោយស្ត្រីអ្នកលក់អនឡាញរូបនេះបានបើករថយន្តម៉ាក Range Rover ពាក់ស្លាកលេខ «កម្ពុជា JJ.CHING» បុកអ្នកជិះម៉ូតូម្នាក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចបើករថយន្តរត់គេចខ្លួន និងយករថយន្តទៅប្លុងចោល។

ក្រោយកើតហេតុ កម្លាំងនគរបាលរាជធានីភ្នំពេញបានបើកការស្រាវជ្រាវ រហូតតាមចាប់ខ្លួនស្ត្រីរូបនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម