ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារ បានលើកឡើងនូវសំណូមពរ លើបញ្ហាទប់ស្កាត់ការបាក់ច្រាំងទន្លេ និងស្នើសុំការដាក់ប្រព័ន្ធលូ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមវេទិកាសាធារណៈនៅខណ្ឌជ្រោយចង្វារ លើកឡើងអំពីវឌ្ឍនភាពថ្មីៗនៅក្នុងមូលដ្ឋានរបស់ខ្លួន តួយ៉ាងប្រជាពលរដ្ឋជាច្រើននាក់ទូទាំងមូលដ្ឋានខណ្ឌបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំបំពាក់អំពូលភ្លើងតាមដងផ្លូវសាធារណៈជាបន្តបន្តាប់ បង្កើតបានភូមិដ្ឋានមានសុវត្ថិភាព ។
ប្រជាពលរដ្ឋថ្លែងបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាងឯកឧត្តម ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃ្លាំង ហួត អភិបាលរងតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ មានប្រជាពលរដ្ឋ បានលើកឡើងនូវសំណូមពរ លើបញ្ហាទប់ស្កាត់ការបាក់ច្រាំងទន្លេ និងស្នើសុំការដាក់ប្រព័ន្ធលូរជាដណ្តើម ។ក្នុងនោះប្រជាពលរដ្ឋជាច្រើននាក់បានសម្តែងនូវការអបអរសាទរ វឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនក្នុងខណ្ឌជ្រោយចង្វារនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានចាត់ចែងឱ្យអាជ្ញាធរនិងមន្ទីរជំនាញបំពាក់អំពូលភ្លើងបំភ្លឺតាមដងផ្លូវ បង្កើតបានសន្តិសុខសុវត្ថិភាពល្អប្រសើរ ។
ក្នុងឱកាស ឯកឧត្តម ឃ្លាំង ហួត បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបង្កប់នូវអត្ថន័យពាក្យគន្លឹះចំនួនពីរ គឺផ្សព្វផ្សាយ និងការពិគ្រោះយោបល់។ តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញនូវសមិទ្ធផលជាច្រើន ដែលគណៈអភិបាលរាជធានីភ្នំពេញសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងការអនុវត្តផែនការសកម្មភាពនាឆ្នាំកន្លងមក ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។ តាមរយៈការពិគ្រោះយោបល់អស់រយៈពេលមួយព្រឹកនេះ យើងទាំងអស់គ្នាបានពិភាក្សា និងពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ ជាពិសេស លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល ។
ឯកឧត្តម អភិបាលរងបានថ្លែងថា សំណើសំណូមពរ និងមតិយោបល់ផ្ទាល់មាត់មួយចំនួនរបស់លោក លោកស្រី អង្គវេទិកាបានធ្វើការបំភ្លឺ និងដោះស្រាយជូនឱ្យផ្ទាល់រួចហើយ និងបន្តតាមដានកិច្ចការនេះជាបន្តទៀត ដើម្បីដោះស្រាយជូនបងប្អូន។ ប៉ុន្តែចំពោះសំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរទាំងអស់ ដែលទទួលបាន គឺឯកឧត្ដមសូមអភ័យទោសដោយមិនទាន់បានដោះស្រាយជូនក្នុងឱកាសនេះ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្ដមសូមធានាថានឹងយកសំណើសំណូមពរជាលាយលក្ខណ៍អក្សរទាំងអ ស់ដែលនៅសល់ ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់លោក លោកស្រីវិញ តាមរយៈក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ នូវលទ្ធផលនៃការដោះស្រាយជូន ទាំងលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម