ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត÷បើមានសមាជិកក្រុមគ្រួសារណាម្នាក់មានជំងឺត្រូវប្រញាប់នាំទៅសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តកំពង់ចាម: “សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបើមានសមាជិកក្រុមគ្រួសារណាម្នាក់មានជំងឺសង្ស័យគ្រុនឈាមត្រូវប្រញាប់នាំទៅសង្គ្រោះនៅមន្ទីរពេទ្យ”។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសចែកអំណោយសម្ដេចមហាបវរធិបតីជូនដល់ប្រជាពលរដ្ឋចំនួន៧១គ្រួសារដែលជួបគ្រោះរាំងស្ងួត ដោយធ្វើឡើងនៅក្នុងបរិវេណវត្តរំចេកចាស់ ឃុំតាប្រុកស្រុកចំការលើ នាព្រឹកថ្ងៃទី១១ វិច្ឆិកាឆ្នាំ ២០២៦។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងថា: កន្លងទៅចំពេលដែលមានយុទ្ធនាការប្រឆាំងនឹងជំងឺគ្រុនឈាមដោយធ្វើឡើងនៅស្រុកចំការលើ គ្រានោះត្រូវបានអភិបាលស្រុករាយការណ៍នៅក្នុងភូមិនាងលើង ឃុំតាប្រុក ដោយជួបគ្រោះរាំងស្ងួតធ្វើឲ្យសំណាបរបស់ប្រជាកសិករជួបកង្វះទឹក ។បន្ទាប់មករូបលោកនិងសហការីបាននាំគ្នាចុះមកពិនិត្យដល់វាលស្រែ ព្រមទាំងបានអុជធូបបែបន់ដល់លោកតាព្រហ្ម នៅពេលព្រឹករហូតដល់ពេលល្ងាចស្រាប់តែភ្លៀងធ្លាក់មួយមេធំទីបំផុតសំណាបត្រូវបានសង្គ្រោះ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានបន្តឲ្យដឹងទៀតថា ចាប់តាំងពីខែកក្កដារហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងឃុំតាប្រុក ដោយសារកត្តាអាកាសធាតុអ៊ែលនីណូធ្វើឲ្យជួបគ្រោះរាំងស្ងួតហើយប្រជាពលរដ្ឋដែលបានដាំដុះដំណាំស្រូវក្នុងពេលនេះមិនអាចយកស្រូវពូជមកដាំដុះលើកទីបីបានទៀតទេ។គឺមានតែការស្រោចស្រង់ផ្ដល់ស្បៀងអាហាររបស់សម្ដេចមហាបវរធិបតី ដើម្បីចែកជូនដល់ពួកគាត់ទាំង ៧១គ្រួសារ ដែលអាចដោះស្រាយជីវភាពគ្រួសារបានមួយគ្រាផងដែរ។ ជាមួយនោះតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក៏បានជួយឧបត្ថម្ភប្រភេទអណ្ដូងស្នប់ចំនួនពីរដល់ពលរដ្ឋនៅក្នុងភូមិនាងលើង ដើម្បីយកទឹកសម្រាប់ប្រើប្រាស់បំពេញតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។ សូមពលរដ្ឋបង្កើនស្មារតីប្រុងប្រយ័ត្នពេលដែលមានសមាជិកក្រុមគ្រួសារណាម្នាក់មានជំងឺត្រូវប្រញាប់រួសរាន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជៀសវាងការព្យាបាលជំងឺគ្រុនឈាមនៅគ្លីនិកឯកជន ព្រោះនៅមន្ទីរពេទ្យមានសម្ភារៈបរិក្ខារគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះអ្នកជំងឺ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថានៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៦ ដល់ពេលវេលាផុតកំណត់នៃការចុះឈ្មោះបោះឆ្នោត ដូច្នេះដើម្បីជាសវាងកុំឲ្យមានការលំបាកសូមបងប្អូនដែលគ្រប់អាយុនិងអ្នកបាត់អត្តសញ្ញាណប័ណ្ណសូមមកធ្វើថ្មីនៅក្នុងបរិវេណវត្តរំចេកចាស់ ដែលលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តនិងនាំក្រុមធ្វើអត្តសញ្ញាណប័ណ្ណ
មកធ្វើក្នុងពេលដ៏ឆាប់ខាងមុខនេះហើយសូមមេត្តារួសរាន់ឲ្យបានគ្រប់ៗគ្នា។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម