ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ​ www.chrtvonline.com​ ត្រូវបាន​ក្រសួងព័ត៌មាន​លុបអាជ្ញាបណ្ណ១ឆ្នាំហើយ ថ្មីៗនេះ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម

ក្រសួងព័ត៌មាន​ សូមជម្រាបជូន​ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជនជ្រាបថា ឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ​ www.chrtvonline.com​ ត្រូវបាន​ក្រសួងព័ត៌មាន​លុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥​ ដោយម្ចាស់អង្គភាពបានបំពាន​ច្បាប់​ស្តីពីរបបសារព័ត៌មាន​ធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៏មាន បានថ្លែងថា ថ្មីៗនេះ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។ ទង្វើ​​ និង​សកម្មភាព​របស់​អតីតអ្នក​សារព័ត៌មានរូបនេះ​ ឬក្រុមណាមួយ​ដែលយក​វិជ្ជាជីវៈសារព័ត៌មាន​ធ្វើជាអាជីវកម្ម​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខ្លួនផ្ទុយ​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​លិខិត​បទដ្ឋានគតិយុត្ត​នានា ​ត្រូវមានការទទួលខុសត្រូវ​ចំពោះមុខច្បាប់។ ប្រសិនបើមានករណីអ្នកបន្លំខ្លួនធ្វើជាអ្នកសារព័ត៌មាន សូមបងប្អូនប្រជាពលរដ្ឋជួយរាយការណ៍មកខ្ញុំផ្ទាល់ ឬមកក្រសួងព័ត៌មាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម