ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាសាទមេបុណ្យខាងលិច កំពុងទាក់ទាញទេសចរចូលទស្សនា មុនពិធីបើកសម្ពោធផ្លូវកាក្រោមព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះមហាក្សត្រ និងប្រធានាធិបតីបារាំង នឹងយាងអញ្ជើញសម្ពោធ «ប្រាសាទមេបុណ្យខាងលិច» នៅខេត្តសៀមរាប

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្មម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមកម្មវិធីផ្លូវការនៃដំណើរទស្សនកិច្ចនេះ គឺនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង ឯកឧត្តម ប្រធានាធិបតីបារាំង នឹងយាង និងអញ្ជើញក្នុងព្រះរាជពិធីបិទការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច (ស្ថិតនៅចំកណ្តាលបារាយណ៍ខាងលិច) ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។
ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជាការរឹតចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា-បារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ខ្មែរ ក្រោមវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរផងដែរ។

បច្ចុប្បន្នប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ។ ស្របពេលអាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើនបានចូលទៅទស្សនា និងថតរូប។ ភ្ញៀវទេសចរភាគច្រើនបានចាប់អារម្មណ៍នឹងទិដ្ឋភាពប្រាសាទមេបុណ្យខាងលិច ដែលបណ្តែតខ្លួននៅកណ្តាលកោះមានទឹកព័ទ្ធជុំវិញ និងកោតសរសើរចំពោះស្ថាបត្យកម្មដ៏ល្អឯកមួយនេះ។ ជាងនេះទៅទៀត គឺការជួសជុល និងលើកតម្លៃឡើងវិញ ដោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលប្រឹងប្រែងច្រើនឆ្នាំមកនេះ។

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរាជរដ្ឋាភិបាលបារាំង ប្រាសាទមេបុណ្យខាងលិច បានបង្ហាញរូបរាងជាថ្មីឡើងវិញ ក្រោយពីរងការខូចខាតបាត់បង់រូបអស់មួយផ្នែកធំ។ ស្ថិតនៅកណ្តាលបារាយណ៍ ហ៊ុំព័ទ្ធដោយទឹកល្ហល្ហេវ ប្រាសាទមេបុណ្យខាងលិច មានសម្រស់ស្អាតប្លែក និងមានសោភ័ណភាពប្រែប្រួលទៅតាមពេលវេលា ចាប់តាំងពីព្រលឹមរហូតដល់ថ្ងៃលិច បាននឹងកំពុងទាក់ទាញទេសចរ ឱ្យមកទស្សនាឥតដាច់។

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ការងារជួសជុលប្រាសាទមេបុណ្យខាងលិច គ្រោងនឹងសម្ពោធបើកចូលទស្សនាជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម