ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករាយការណ៍ពិសេស UN ជំរុញឱ្យកម្ពុជាដោះលែងអ្នកទោសមនសិការ មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី !

ភ្នំពេញ៖ លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាដោះលែងអ្នកទោសមនសិការ រួមមានអ្នកនយោបាយប្រឆាំង សកម្មជនបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស មុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនាចុងសប្តាហ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Tom Andrews បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងពលរដ្ឋដែលកំពុងជាប់ឃុំឃាំងពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ដោយចាត់ទុកថា ការដោះលែងនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះគុណតម្លៃស្នូលរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

លោក Tom Andrews ក៏បានជំរុញឱ្យមេដឹកនាំប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលនេះ លើកឡើងជាមួយភាគីកម្ពុជាអំពីគោលការណ៍សំខាន់ៗរបស់អង្គការហ្វ្រង់កូហ្វូនី ដែលផ្តោតលើសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

លោក Tom Andrews បានអះអាងថា លោកបានចាប់ផ្តើមពិនិត្យព័ត៌មានពាក់ព័ន្ធនឹងការចាប់ខ្លួនតាមអំពើចិត្តនៅកម្ពុជា ហើយជឿថា មានមនុស្សជាង ១០០នាក់ កំពុងជាប់ឃុំដោយសារការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ។

ជាមួយគ្នានេះ លោកបានជំរុញឱ្យលេខាធិការដ្ឋានអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងប្រទេសជាសមាជិក សហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងស្វែងរកលទ្ធភាពដោះលែងអ្នកជាប់ឃុំមួយចំនួន រួមមាន កញ្ញា សេង ធារី លោក កើត សារ៉ាយ និងសកម្មជនចលនាមាតាធម្មជាតិទាំង ៥រូប ដែលកំពុងជាប់ពន្ធនាគារ។

លោកបានបញ្ជាក់ថា ប្រសិនបើកម្ពុជាអាចឈានទៅរកការដោះលែងអ្នកជាប់ឃុំទាំងនេះ នោះកម្ពុជានិងប្រទេសជាសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នឹងបង្ហាញពីការប្តេជ្ញាចិត្តចំពោះគុណតម្លៃ និងសក្តានុពលរបស់សហគមន៍ប្រទេសដែលប្រើប្រាស់ភាសាបារាំង។

ឆ្លើយតបនឹងការលើកឡើងនេះ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា លោក Tom Andrews ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មានសិទ្ធិបញ្ចេញសំណើ និងមតិយោបល់ផ្ទាល់ខ្លួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

ទោះជាយ៉ាងណា មន្ត្រីរូបនេះបានបញ្ជាក់ថា ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាមានសិទ្ធិអនុវត្តច្បាប់ដោយផ្អែកលើអង្គហេតុ និងមូលដ្ឋានច្បាប់ច្បាស់លាស់ ដោយមិនអាចស្ថិតក្រោមឥទ្ធិពលរបស់បុគ្គលណាមួយឡើយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម