ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានចូលក្រាបបង្គំទូលថ្វាយសារតាំងចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ដែលជាការចាប់ផ្តើមជាផ្លូវការនូវបេសកកម្មការទូតរបស់លោកនៅកម្ពុជា

ភ្នំពេញ៖ ស្ថានអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅថ្ងៃនេះ បានចេញផ្សាយព័ត៏មានឲ្យដឹងថា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានចូលក្រាបបង្គំទូលថ្វាយសារតាំងចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ដែលជាការចាប់ផ្តើមជាផ្លូវការនូវបេសកកម្មការទូតរបស់លោក ក្នុងនាមជាតំណាងផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន បានមកដល់ប្រទេសកម្ពុជាក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ ប្រទេសទាំងពីរកំពុងជំរុញសន្ទុះថ្មីនៃទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។ ដោយផ្អែកលើសន្ទុះនេះ ឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបណ្តាញឆបោកផងដែរ។
លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជារបស់យើង ដើម្បីប្រែក្លាយសន្ទុះនៃទំនាក់ទំនងនេះឱ្យទៅជាវឌ្ឍនភាពដ៏មានអត្ថន័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងសម្រាប់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម