ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកាឆ្នាំ ២០២៦ បានអញ្ជើញទៅសួរសុខទុក្ខសិស្សដែលរងរបួសក្នុងហេតុការណ៍រថយន្តដឹកសិស្សធ្លាក់ចូលស្រះទឹក នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី
បានផ្តល់កម្លាំងចិត្តដល់សិស្សរងរបួស និងអាណាព្យាបាល ព្រមទាំងជូនពរឱ្យសិស្សទាំងអស់ឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រថយន្តឈ្នួលឯកជនមួយគ្រឿង ដែលដឹកសិស្សសាលាប៊ែលធី បានជួបគ្រោះថ្នាក់ធ្លាក់ចូលស្រះទឹក នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលឱ្យសិស្សចំនួន ៥នាក់ស្លាប់ ខណៈសិស្ស ២១នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ក្នុងនោះមាន ២នាក់រងរបួស។
តាមសេចក្តីរាយការណ៍បឋម គ្រោះថ្នាក់នេះបានកើតឡើងដោយសារអ្នកបើកបររថយន្តព្យាយាមគេចពីម៉ូតូមួយគ្រឿង បណ្តាលឱ្យរថយន្តរេចង្កូតធ្លាក់ចូលស្រះទឹកតែម្តង។
នៅក្នុង ឧប្បត្តិហេតុនេះ សមត្ថកិច្ចនគរបាល បានចាប់ឃាត់ខ្លួន បុរសអ្នកបើកបរ រថយន្តឈ្នួល និង កំពុងកសាង សំណុំរឿង ដើម្បី ចាត់ការ តាម នីតិវិធីច្បាប់ ជាធរមាន៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN












