ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌពាក់ព័ន្ធចុះពិនិត្យមើលវឌ្ឍនះភាពការងារជួសជុល ថែទាំ និងតុបតែងភ្លើងបំភ្លឺនៅមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០
វិច្ឆិកា២០២៦នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌពាក់ព័ន្ធចុះពិនិត្យមើលវឌ្ឍនះភាពការងារជួសជុល ថែទាំ និងតុបតែងភ្លើងបំភ្លឺនៅមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីស្ពានអាកាសមរតកតេជោរហូតដល់ស្ពានអាកាស សម្តេចមហាបវរធិបតីនិងបន្តពិនិត្យមើលការងារមួយចំនួនទៀតនៅតាមមហាវិថីនិងផ្លូវនានាជាច្រើនក្នុងរាជធានីរួមមានពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន។ល។ ដើម្បីឱ្យបានរួចរាល់នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿននៃការជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដែលនៅសេសសល់នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានទាំងប្រព័ន្ធលូ ការជួលជុល អ៊ុតកៅស៊ូដែលនៅសេសសល់ ការតុបតែងភ្លើងបំភ្លឺសាធារណៈ គំនូសចរាចរណ៍ ការរៀបចំចិញ្ចើមផ្លូវសងខាងជាដើម ។ ក្រៅពីនេះ ឯកឧត្ដម ឃួង ស្រេង នូវបានណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់ រៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធនានា និងការរៀបចំឱ្យមានការពង្វៀងចរាចរណ៍នៅលើតម្រាយផ្លូវមួយចំនួនផ្សេងទៀតដែលត្រូវប្រតិភូឆ្លងកាត់ផងដែរ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃដដែលនេះថា៖១គ្រប់កិច្ចការ និងភារកិច្ចដែលទទួលបានពីគណៈកម្មការថ្នាក់ជាតិ ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន។ល។ គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់ហើយ។
២ ការងារអាទិភាពដែលរដ្ឋបាលរាជធានីកំពុងយកចិត្តទុកដាក់ពោលគឺរាល់កិច្ចការដែលគណៈកម្មការថ្នាក់ជាតិដាក់មក គឺត្រូវធានាឱ្យកិច្ចប្រជុំកំពូលអាចដំណើរការទៅបានដោយរលូនតាមការគ្រោងទុក និងជោគជ័យ ពិសេសគឺដើម្បីមោទនភាពជាតិ។
៣. អំពីកិច្ចការដើម្បីធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនគណៈប្រតិភូ គឺរដ្ឋបាលរាជធានីភ្នំពេញបាន​ និងកំពុងសហការយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងគណៈកម្មការសន្តិសុខថា្នក់ជាតិ ដោយមិនអាចធ្វេសប្រហែសបានឡើយ។
៤. ការងារជួសជុល ថែទាំដងផ្លូវ ភ្លើងបំភ្លឺសាធារណៈ និងការរៀបចំសោភ័ណ្ឌភាពតាមដងផ្លូវរួមមាន៖​ ក. ការងារលាបបេតុងទ្រូងផ្លូវ (ព្រះមុនីវង្ស សហព័ន្ធរុស្សី ព្រះនរោត្តម ផ្លូវ៦០ម៉ែត្រ)​ ខ. ការងារអ៊ុតគំនូសចរាចរណ៍ រួមមាន៖ (មហាវិថីសហព័ន្ធរុស្សី វិថីប៊ុលហ្គារី ជុំវិញរង្វង់មូលបាយ័ន្ត រង្វង់មូលគួចកាណុង វិថីស៊ូស្រុន វិថីសុធារស មហាវិថីព្រះមុនីវង្ស ស្ពានជ្រោយចង្វារទាំង២ខ្សែ ស្ពានព្រះមុនីវង្ស។ គ. ការងារថែទាំជួសជុលមហាវិថីសម្តេចហ៊ុនសែន ឬផ្លូវ ៦០ម៉ែត្រ រួមមាន៖ (ការអ៊ុតកៅស៊ូ និងការអ៊ុតពង្រីកតួផ្លូវ ការងារគំនូសចរាចរណ៍ ការលាបថ្នាំទ្រូងផ្លូវ តំលើងផ្លាកសញ្ញាចរាចរណ៍ថ្មី)​។ ឃ. ការងារកាត់ស្មៅ មែកឈើ និងការថែទាំសួនច្បារ រួមមាន៖ (ជួសជុល និងតុបតែងផ្កានៅសួនគួចកាណុង និងសួនមុខវិមានសន្តិភាព)។ ការងារ​ជួសជុល ថែទាំបន្ទប់ទឹក និងតំឡើងបន្ថែមបន្ទប់ទឹក សម្រាប់បម្រើឱ្យព្រឹត្តការណ៍អម​នៅសួនច្បារមុខវត្តបុទុមវតី និងសួនច្បារសំខាន់ៗ។​ ការងារលាបកំបោរខឿន និងគល់ឈើ និងចិញ្ចើមផ្លូវ រួមមាន៖ សួនច្បារវិមានឯករាជ្យ សួនច្បារវត្តបុទុមវតី សួនព្រហ្មបាយ័ន្ត សួនគួចកាណុង សួនមុខគណៈរដ្ឋមន្រ្តី និងស្ពានជ្រោយចង្វារ​។ ការងារតុបតែងលម្អភ្លើងនៅតាមសួនច្បារនានា​ ព្រមទាំង​ការតំឡើងបង្គោលដងទង់ជាតិបន្ថែម ឱ្យគ្រប់តាមចំនួនប្រតិភូប្រទេសដែលត្រូវអញ្ជើញចូលរួម នៅលើផ្លូវ៦០ម៉ែត្រ និងមាត់ទន្លេ។
ជាមួយគ្នានេះដែរក្នុង​នាម​រដ្ឋបាល​រាជធានីភ្នំពេញក៏បាន​ស្នើសុំការយោគយល់ អធ្យាស្រ័យផងដែរ ក្នុងករណីមានការរំខាន ឬប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនដែលអាចកើតឡើងដោយការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងប្រារព្ធពិធីនៃព្រឹត្តិការណ៍ប្រជុំកំពូល និងកម្មវិធីអមនានា។ សូម​មេត្តា​ផ្តល់​អាទិភាព​ជូន​ក្បូន​គណះប្រតិភូ​ជាន់ខ្ពស់​ដែល​ត្រូវ​អញ្ជើញ​មក​បំពេញ​បេសកកម្ម​នៅ​រាជធានីភ្នំពេញ​អាច​ធ្វើ​ដំណើរ​ដោយ​រលូន​ និង​ដេីម្បី​ជាការ​លើក​កិត្តិយស​ និង​មុខមាត់​របស់​ប្រទេស​ជាតិ​យើង​ទាំងអស់​គ្នា​។
លោកស្រី​បាន​បន្តថា​វប្បធម៌នៃការចូលរួមសហការដ៏ល្អផូរផង់នេះ បានធ្វើឱ្យរាជធានីភ្នំពេញទទួលបាននូវការកោតសរសើរ និងមានមោទនភពយ៉ាងក្រៃលែង៕ ក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម