ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមនុស្ស៤នាក់ ដកហូតថ្នាំញៀនជាង៥៨ក្រាម និងអាវុធជាច្រើនដើម នៅស្រុកអង្គស្នួល !

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបែកចាន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានមុខសញ្ញាចាស់ម្នាក់ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន ព្រមទាំងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់សរុប ៥៨,៣១ក្រាម និងអាវុធមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៦ និង៥០នាទីល្ងាច ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន។

សមត្ថកិច្ចបានឱ្យដឹងថា: ជនសង្ស័យទាំង៤នាក់ រួមមាន ឈ្មោះ៖ ទី១-ឈ្មោះ ឌឹម សុខឡា ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១១៥២ ចខ/ឌ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន។

ទី២-ឈ្មោះ មឿន ឡង់ឌី ជាម្ចាស់ផ្ទះ។

ទី៣-ឈ្មោះ ផល រាជ ដែលធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល២ឆ្នាំកន្លះ ពីបទរក្សាទុកគ្រឿងញៀន និងទី

៤-ឈ្មោះ តេម សៀវម៉ី ភេទស្រី។

ជនសង្ស័យទាំង៤នាក់មានទីលំនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយលទ្ធផលធ្វើតេស្តទឹកនោមរបស់ពួកគេបានបង្ហាញថា មានសារធាតុញៀនក្នុងខ្លួនជាវិជ្ជមាន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទក្រាមសថ្លា (ម៉ាទឹកកក) ចំនួន៦កញ្ចប់ធំ ទម្ងន់សរុប៥៨,៣១ក្រាម កាំបិតប៉័ងតោ១ ដាវដែក១ ពូថៅដងឈើ២ កាំបិតផ្គាក់១ ម៉ូតូ២គ្រឿង ទូរសព្ទដៃ៣គ្រឿង កាបូបស្ពាយ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ននេះ  ជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម