ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលភ្នំពេញឆ្មក់បង្ក្រាបហាងស្ទីម និងម៉ាស្សាយីហោ «អេសអឹម» សង្ស័យលួចលាក់បង្កប់ការជួញដូរផ្លូវភេទ និង ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ !

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សជាតិ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឆ្មក់បង្ក្រាបទីតាំងហាងស្ទីម និងម៉ាស្សាមួយកន្លែងយីហោ «អេសអឹម» ដែលសង្ស័យលួចលាក់បង្កប់សកម្មភាពជួញដូរផ្លូវភេទ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និង រកឃើញវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវលេខ៩៥ កែងផ្លូវលេខ៣៩៦ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលជំនាញ បានឱ្យដឹងថា: មុនឈានដល់ការបង្ក្រាបនេះ នគរបាលជំនាញបានបើកការស្រាវជ្រាវ និងតាមដានទីតាំងខាងលើអស់រយៈពេលជាច្រើនថ្ងៃ រហូតឈានដល់ការចុះប្រតិបត្តិការឆ្មក់បង្ក្រាប និងរកឃើញវត្ថុតាងមួយចំនួន ព្រមទាំងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់។

ក្រោយបញ្ចប់ប្រតិបត្តិការ សមត្ថកិច្ចបានសម្រេចបិទទីតាំងហាងខាងលើជាបណ្ដោះអាសន្ន ខណៈមនុស្សប្រុសស្រីដែលត្រូវបានឃាត់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម