ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង នីការ៉ាហ្គា បានផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចនៅក្នុង ប្រទេសរៀងៗខ្លួន និងបានពិភាក្សារិះរកវិធីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ វប្បធម៌ ទេសចរណ៍

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋនីការ៉ាហ្គា។

នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាល់ដ្រា ចែនស្ពឺ សហរដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ឡាអ៊ូរីយ៉ាណូ អូតេហ្គា ម៉ូរ៉េលឡូ ទីប្រឹក្សាប្រធានាធិបតីទទួល បន្ទុកការលើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋនីការ៉ាហ្គា បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋនីការ៉ាហ្គា នៅទីក្រុងម៉ាណាហ្គា ប្រកបដោយភាពជោគជ័យ។

ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ១៩៩៤ ដែលត្រូវជាខួបលើកទី៣២ នៃទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះលទ្ធផលប្រកបដោយផ្លែផ្កាដែលសម្រេច បានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមមាន ដូចជាការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតយន្តការពិគ្រោះយោបល់ផ្នែកនយោបាយលើបញ្ហាដែលជាផលប្រយោជន៍រួម និងកិច្ច ព្រមព្រៀងលើការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីកាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចនៅក្នុង ប្រទេសរៀងៗខ្លួន និងបានពិភាក្សារិះរកវិធីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ វប្បធម៌ ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងសភានិងសភា និងវិស័យផ្សេងៗទៀត ដែលផ្តល់ប្រយោជន៍ប្រតិប ទៅវិញទៅមក។

នៅក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរក៏បានរំលឹកសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការនៅក្នុងវេទិកាផ្សេងៗ រួមមាន៖ អង្គការសហប្រជាជាតិ និងវេទិកាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា
អាម៉េរិកឡាទីន (FEALAC) ជាដើម។ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោក ព្រមទាំងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃ ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈមធ្យោបាយការទូត និងផ្លូវច្បាប់។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនភាគីនីការ៉ាហ្គាអំពីស្ថានភាពបច្ចុប្បន្ននៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធី ការគោរពអធិបតេយ្យ និងការមិនប្រើប្រាស់កម្លាំង ដែលអនុលោមតាមច្បាប់អន្តរជាតិ។

ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងម៉ាណាហ្គា ឯកឧត្តម រដ្ឋលេខាធិការ ក៏បានចូលជួបសម្តែង ការគួរសមជាមួយ ឯកឧត្តម ហ្គូស្តារ៉ូ ប៉ូរ៉ាស ក័រតេស ប្រធានរដ្ឋសភានីការ៉ាហ្គា ដើម្បីពិភាក្សាអំពីមធ្យោបាយ នានាក្នុងការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និង នីការ៉ាហ្គា បន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមប្រធានសភា ក៏បាន បញ្ជាក់ផងដែរថា ឯកឧត្តម មានបំណងនឹងអញ្ជើញសមាជិកនៃក្រុមមិត្តភាពសភា កម្ពុជា-នីការ៉ាហ្គា ទៅបំពេញទស្សនកិច្ចនៅប្រទេសនីការ៉ាហ្គា ក្នុងពេលឆាប់ៗខាងមុខនេះ។

កិច្ចពិគ្រោះយោបល់នយោបាយលើកទី១ បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងការឯកភាពគ្នា ស្វែងរកកាលបរិច្ឆេទដែលសមស្របសម្រាប់ភាគីទាំងពីរជួបពិភាក្សាគ្នានាពេលបន្ទាប់ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៨ ខាងមុខនេះ។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម