ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ប្រសាសន៍រឿងព្រំដែនកម្ពុជានិងថៃ តបជាមួយលោក អ៊ុំ សំអាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដែលលោក អ៊ុំ សំអាន លើកឡើងថា រាជរដ្ឋាភិបាលព្រមព្រៀងជាមួយជាមួយថៃ កាត់ដីនៅចន្លោះបង្គោលលេខ៥២ និង៥៩ គឺស្មើនឹងការចោទរាជរដ្ឋាភិបាលក្បត់ជាតិ ដែលសម្តេចត្រូវតែចេញតបត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមរភូមិតស៊ូជាមួយថៃ មិនមែនជា​ពេល​ត្រូវតែឆ្លើយឆ្លង ឈ្លោះជាមួយខ្មែរគ្នាឯងនោះទេ។ ក្នុងន័យនេះ សម្តេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត ទទូចសុំពលរដ្ឋខ្មែរមូលចិត្តមូលគំនិត ទុកពេលវេលាឱ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជាមួយប្រទេសថៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី។ បើងគង់តែកាត់ដីឱ្យគេដដែលមិនចាំបាច់ប្រឹងតស៊ូផ្លូវច្បាប់​លើឆាក​អន្តរ​ជាតិ ទាហានមិនបាច់ឈរជើងនៅព្រំដែននោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកក្រុមប្រឆាំង​ដែលចោទបំភ្លៃម្តង​ហើយ​ម្តង​ទៀត ជាចលនាមានការចាត់តាំងច្បាស់លាស់ក្នុងការកេងចំណេញផ្នែកនយោបាយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ជាពិសេស គឺកងទ័ពស្រឡាញ់ទឹកដីណាស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងប្រវែងដីព្រំដែនកម្ពុជា និងថៃ ជាង៨០០គីឡូម៉ែត្រ មានតែប្រវែងប្រមាណ៨គីឡូម៉ែត្រនៅចន្លោះបង្គោល​ព្រំដែនលេខ​៥២ និង៥៩ ក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ ដែលបានវាស់វែងរួចរាល់ ដោយមានការព្រម​ព្រៀង​រវាងកម្ពុជា និងថៃ។

សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដែលមិនអាចជជែកជាមួយលោក អ៊ុំ សំអាន តាមរយៈអនឡាញ ព្រោះបញ្ហាព្រំដែន​មានការងារសម្ងាត់ជាច្រើន ដែលអាចឱ្យខាងប្រទេសថៃ ដឹងពីយុទ្ធសាស្ត្ររបស់កម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដែលមិនយកប្រទេសទី៣ ដើម្បីជជែក ព្រោះការជជែកនេះ ត្រូវចុះទៅមើលដីជាក់ស្តែងនៅចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការណ៍ដែលសម្តេចតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែនេះជាការបញ្ជាក់ឱ្យ​ច្បាស់លើបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បើសម្តេចជាលោក អ៊ុំ សំអាន ហើយមានឯកសារច្បាស់លាស់ពាក់ព័ន្ធព្រំដែនចន្លោះបង្គោល៥២ និង៥៩មែននោះ សម្តេចនឹងចូលមកកម្ពុជា។ ចូលមកនឹងចំណេញច្រើន ទី១ បានបង្ហាញឱ្យពលរដ្ឋឃើញជាក់ស្តែង ទី២ បើសម្តេចមិនគោរពអ្វីដែលបានធានាអះអាងមែននោះ នឹងធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត។ ត្រង់ចំណុច សម្តេចមានប្រសាសន៍ថា ជាអ្នកនយោបាយ បើពលរដ្ឋបាត់ទំនុកចិត្ត គឺចប់ហើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចោទរបស់លោក អ៊ុំ សំអាន ពាក់ព័ន្ធដីព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ កំពុងស្រាតខោឱ្យពលរដ្ឋបានឃើញថា លោក អ៊ុំ សំអាន ចោទរាជរដ្ឋាភិបាល ទាំងខ្លួនមិនមានភស្តុតាងច្បាស់លាស់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជជែកជាមួយក្រុមការងារដែលលោក អ៊ុំ សំអាន បញ្ជូនមក គឺជជែកលើរឿងដែកព្រំដែនចន្លោះបង្គោលលេខ៥២ និង៥៩ មិនជជែករឿងនយោបាយនោះទេ។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម