ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេច ដោយសម្ដែងនូវការអស់សំណើចចំពោះក្រុមជ្រុលនិយម ដែលអះអាង និងវាយតម្លៃលើសៀវភៅប្រវត្តិសាស្ត្រមួយក្បាល ទាំងដែលខ្លួនមិនទាន់បានអានសូម្បីមួយទំព័រ ខណៈដែលសារព័ត៌មានថៃមួយចំនួនបានយកទៅចុះផ្សាយយ៉ាងចម្លែក។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា គួរអស់សំណើច!
មុននេះប៉ុន្មានថ្ងៃបញ្ញាវន្តវ័យក្មេង៤នាក់ដែលជាមន្ត្រីនៅព្រឹទ្ធសភាបានធ្វើការផ្សព្វផ្សាយសៀវភៅមួយក្បាលដែលលោកអៀង ពិសីសរសេរអំពីយុទ្ធសាស្ត្រត្រីកោណដែលខ្ញុំបានដាក់ចេញឱ្យអនុវត្តនៅថ្ងៃ២ធ្នូ១៩៩៨នាសម័យប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីថ្មីនីតិកាលទី២នៃរដ្ឋសភា។
សៀវភៅមានកម្រាស់១.១១១ទំព័រមិនទាំងបានអានផងមេក្រុមជ្រុលនិយមចេញមកអះអាងថាសៀវភៅនេះជាការក្លែងប្រវត្តិសាស្ត្របំភ្លៃប្រវត្តិសាស្ត្រឬកុហកប្រវត្តិសាស្ត្រ។ល។
សូមកោតសរសើរដល់អ្នកដែលមិនទាន់បានមើលហើយហ៊ានអះអាងបែបនេះដែលនេះបង្ហាញថាក្រុមជ្រុលនិយមប្រឆាំងគ្រប់រឿងរាប់ទាំងរឿងដែលខ្លួនមិនទាន់ដឹងផងដែរ។
រឿងពួកជ្រុលនិយមជារឿងមួយហើយតែរឿងកាន់តែចម្លែកនិងអស់សំណើចគឺសារព័ត៌មានរបស់ថៃខ្លះយកមកចុះផ្សាយបន្ត។តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ?អរគុណសារព័ត៌មានថៃមួយចំនួនដែលតែងតែជួយផ្សព្វផ្សាយពីហ៊ុន សែនរាប់ទាំងឆ្កែបានជិះរទេះផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី






