ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ ៧២១នាក់ មាន ២០សញ្ជាតិ ក្នុងរយៈពេល ១០ថ្ងៃ!

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេសចំនួន ៧២១នាក់ មាន ២០សញ្ជាតិ ក្នុងនោះស្ត្រី ៩៥នាក់ ឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

យោងតាម របាយការណ៍ របស់
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា: ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្ដេញចេញ មានជនជាតិចិន ៩០នាក់ និងជនជាតិឥណ្ឌូណេស៊ី ៣៥៥នាក់ ដែលអាជ្ញាធរបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

របាយការណ៍ ដដែលបានឱ្យដឹងថា ជនជាតិចិនត្រូវបានបញ្ជូនចេញតាមជើងហោះហើរពិសេស ខណៈជនជាតិឥណ្ឌូណេស៊ីត្រូវបានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិតេជោ។

ក្រៅពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជនបរទេសផ្សេងទៀតត្រូវបានបណ្ដេញចេញដោយសារប្រព្រឹត្តបទល្មើស ឬបំពានច្បាប់អន្តោប្រវេសន៍ ដូចជា ឆ្លងដែនខុសច្បាប់ ក្លែងបន្លំឯកសារ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ជួញដូរ ឬប្រើប្រាស់គ្រឿងញៀន និងធ្វើការដោយខុសច្បាប់។

ការបណ្ដេញជនបរទេសទាំងនេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់របស់អាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការលើជនបរទេសដែលស្នាក់នៅ ឬធ្វើសកម្មភាពខុសច្បាប់ក្នុងប្រទេស៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម