ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនលោក អ៊ុំ សុភឿន ជាប់ពាក់ព័ន្ធនឹងការលួចលក់ដី ស្រ្តីម្នាក់ ឈ្មោះ អៀវ វុទ្ធី ជាង ១១ ហិកតា នៅខេត្តស្ទឹងត្រែង ??

ខេតស្ទឹងត្រែង៖ តុលាការខេត្តស្ទឹងត្រែង បានសម្រេចឃាត់ខ្លួនលោក អ៊ុំ សុភឿន អាយុ ៤៧ ឆ្នាំ មានតួនាទីជា អនុប្រធានការិយាល័យធនធានធម្មជាតិ នៃ រដ្ឋបាលខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន កាលពី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានចូលខ្លួនឆ្លើយបំភ្លឺ និងឆ្លងកាត់ការសាកសួរនៅដំណាក់កាលអយ្យការ។

មន្ត្រីតុលាការ បានឱ្យដឹងថា: ក្រោយបញ្ចប់ការសាកសួរនៅអយ្យការ, លោក អ៊ុំ សុភឿន ត្រូវបានឃាត់ខ្លួន និង បញ្ជូនទៅ ឃុំខ្លួនបណ្ដោះអាសន្ននៅ ឯ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធីច្បាប់។

ទាក់ទិននឹងករណីនេះ លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បាន បញ្ជាក់ថា: ករណីនេះ នៅថ្ងៃទី ២១ ខែ តុលានេះ ចៅក្រមកំពុងបន្តអនុវត្តនីតិវិធី លោក អ៊ុំ សុភឿន នៅឯ សាលាដំបូងខេត្តស្ទឹងត្រែង នៅឡើយ។

ទាក់ទងនឹងការចោទប្រកាន់ ខាងលើនេះ, លោកអ៊ុំ សុភឿន មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម