ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថឃាត់ខ្លួន បុរស២នាក់ដែលក្លែងបន្លំជា យោធាជួរមុខ ដើររៃអង្គៀសលុយ ពី ប្រជាពលរដ្ឋ ??

ខេត្តសៀមរាប៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងការក្លែងបន្លំស្លៀកពាក់ឯកសណ្ឋានយោធា ដើរប្រមូលប្រាក់ និងសម្ភារៈពីប្រជាពលរដ្ឋ ដោយអះអាងថា យកទៅជួយកងទ័ពនៅជួរមុខ ប៉ុន្តែតាមចម្លើយសារភាពរបស់ពួកគេ ជំនួយទាំងនោះត្រូវបានយកទៅលក់ និងប្រើប្រាស់សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។

ការឃាត់ខ្លួននេះ បាន ឮធ្វើឡើងនៅម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមចម្លើយសារភាព ជនសង្ស័យទាំង២នាក់បានទទួលស្គាល់ថា: ប្រាក់ និងសម្ភារៈដែលពួកគេប្រមូលបានពីវត្តអារាម ផ្សារ និង ផ្ទះប្រជាពលរដ្ឋ មិនត្រូវបានយកទៅជួយកងទ័ពជួរមុខដូចការអះអាងនោះទេ ប៉ុន្តែត្រូវបានយកទៅលក់ និងប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានដកហូតឯកសណ្ឋានយោធា មួកយោធា ទូរសព្ទដៃ និងឯកសារពាក់ព័ន្ធមួយចំនួន ដើម្បីកសាងសំណុំរឿង និងបន្តនីតិវិធីតាមផ្លូវច្បាប់។

ជុំវិញករណីនេះ កងរាជអាវុធហត្ថខេត្តសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងផ្តល់ប្រាក់ ឬសម្ភារៈដល់បុគ្គលដែលអះអាងថា ប្រមូលជំនួយជូនកងទ័ព ដើម្បីជៀសវាងការចាញ់បោកជនខិលខូច។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម