ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីមនុស្សឃាតដោយ ចេតនាគិតទុកជាមុន (ដោយប្រើដំបងវាយហើយយកកំាបិទចែតអាករនិងកាប់ សម្លាប់រួចយករទេះដឹកសពយកទៅក្រោយសាលាវិទ្យុវត្តហើយដុតបំផ្លាញសាកសព)

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៣:២០នាទីទៀបភ្លឺ ត្រង់ចំណុចវត្តពុទ្ធគីរីថ្មដា(ហៅថ្មដាក្រោម)​ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំ រុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្ស ឃាត ដោយចេតនាគិតទុកជាមុន(ដោយប្រើដំបងវាយនិងកាំបិតចែតអាករនិងកាប់សម្លាប់រួចយកសពទៅក្រោយសាលាវិទ្យុវត្តដុតបំផ្លាញសាកសព) មួយកើតឡើង បង្កដោយជន សង្ស័យម្នាក់ ឈ្មោះ ហឿម សុភា ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរសំណង ស្នាក់នៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពប្រើដំបងវាយនិងយកកាំបិត ចែតកាប់សម្លាប់ទៅលើជន រងគ្រោះជាព្រះសង្ឃ ព្រះនាម សយ សំអៀន អាយុ​២២ឆ្នាំ​ ជាព្រះសង្ឃគង់នៅវត្ថសំរិទ្ធគិរីថ្មដា​(ហៅថ្មដាក្រោម)ស្នាក់នៅចំណុចកើតហេតុខាងលើ រួចយករទេះដឹកសពយកទៅក្រោ យសាលាវិទ្យុវត្ត ហើយយកសាំង១កាដុងចំណុះ ៣០លីត្ររួចដុតបំផ្លាញសាកសពចោលតែម្ដង ។

ក្រោយពីបានទទួលពត៌ មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជា មួយកម្លាំងប៉ុស្តី៍នគរបាលសំរុង បានចុះមកដល់ទី កន្លែងកើតហេតុ រួចក៏ធ្វើ ការស្រាវជ្រាវហើយឃាត់ ខ្លួនជនសង្ស័យខាងលើបានតែម្តង ។

បន្ទាប់ពីសាកសួរចម្លើយរួចជនសង្ស័យរួច បានសារ ភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពប្រើដំប.ងនិងកាំបិ.តចែតកា.ប់ទៅលើជនរង គ្រោះស្លា.ប់ រួចយករទេះ ដឹកស.ពយកទៅក្រោយសាលាវិទ្យុវត្ត ហើយយកសាំង១កាដុងចំណុះ ៣០ លីត្រដុតបំផ្លាញសា.កស.ពចោលពិតប្រាកដមែន ។

មូលហេតុដោយសារជន សង្ស័យមានគុំនំជាមួយជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងយកមកអធិការនគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំ រឿងតាមនិតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម