ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីវិវាទរវាងមគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា នៅប្រាសាទបាយ័ន ត្រូវបានសម្របសម្រួលដោះស្រាយដោយសន្តិវិធី និងការយោគយល់គ្នា

មន្ទីរទេសចរណ៍ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីវិវាទរវាងមគ្គុទ្ទេសក៍ទេសចរណ៍ លោក ហៀក សេងហួត និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលបានកើតឡើងនៅបរិវេណប្រាសាទបាយ័ន និងមានការផ្សព្វផ្សាយវីដេអូតាមបណ្ដាញសង្គម TikTok កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដែលបង្កឱ្យមានការយល់ច្រឡំ និងការបញ្ចេញមតិផ្សេងៗពីសាធារណជន។

ដើម្បីដោះស្រាយបញ្ហាខាងលើប្រកបដោយសន្តិវិធី និងរក្សាបាននូវទំនាក់ទំនងល្អរវាងអ្នកបម្រើសេវាកម្មទេសចរណ៍ និងស្ថាប័នគ្រប់គ្រងតំបន់បេតិកភណ្ឌ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអញ្ជើញភាគីពាក់ព័ន្ធទាំងពីរមកជួបពិភាក្សា និងសម្របសម្រួលដោះស្រាយនៅអង្គភាពនគរបាលទេសចរណ៍។

តាមរយៈកិច្ចពិភាក្សា និងការសម្របសម្រួលប្រកបដោយស្មារតីស្ថាបនា ភាគីទាំងពីរបានបង្ហាញពីការយោគយល់គ្នា និងទទួលស្គាល់ថា បញ្ហាដែលបានកើតឡើង គឺបណ្ដាលមកពីការយល់ច្រឡំរៀងៗខ្លួន។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពផ្សះផ្សា សុំទោសគ្នាទៅវិញទៅមក និងបញ្ចប់វិវាទដោយសន្តិវិធី ក្នុងស្មារតីសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក។

ក្នុងឱកាសនេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប សូមអំពាវនាវដល់មគ្គុទ្ទេសក៍ទេសចរណ៍ បុគ្គលិកបម្រើការងារនៅតាមគោលដៅទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការ គោរពតួនាទី និងភារកិច្ចគ្នាទៅវិញទៅមក ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការសម្របសម្រួលដោយសន្តិវិធី។

ជាមួយគ្នានេះ សូមប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ ពិចារណាឱ្យបានហ្មត់ចត់មុននឹងផ្សព្វផ្សាយព័ត៌មាន រូបភាព ឬវីដេអូ ដែលអាចបង្កឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយសបុគ្គល ស្ថាប័ន និងរូបភាពវិស័យទេសចរណ៍។

មន្ទីរទេសចរណ៍ខេត្តសៀមរាប សូមថ្លែងអំណរគុណចំពោះភាគីទាំងពីរ ដែលបានបង្ហាញនូវស្មារតីយោគយល់ អធ្យាស្រ័យ និងឯកភាពគ្នាក្នុងការបញ្ចប់វិវាទដោយសន្តិវិធី ដើម្បីរួមគ្នាថែរក្សាកិត្តិយស សណ្តាប់ធ្នាប់ និងរូបភាពល្អនៃគោលដៅទេសចរណ៍សៀមរាប–អង្គរ។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម