ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៦ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យចំនួន៥នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន
បន្ទាប់ពី កម្លាំងនគរបាល បានចុះបង្ក្រាបនៅអគារខុនដូ Sky Tree ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
យោងតាមដីកាតុលាការ, នៅក្នុងករណីនេះ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនជាប់ចោទទាំង៥នាក់ ពីបទ: រក្សាទុក ប្រើប្រាស់គ្រឿងញៀន និង ការផ្តល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា: ជនត្រូវចោទទាំង៥ នាក់ ត្រូវបានចាប់ ឃាត់ខ្លួន ដោយ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌឫស្សីកែវ បន្ទាប់ពីការ ចុះបង្ក្រាបនៅបន្ទប់លេខ០៧ ជាន់ទី១០ នៃអគារខុនដូ Sky Tree ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
បន្ទាប់ពីការឃាត់ខ្លួនពួកគេ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន: ម្សៅម៉ដ្ឋពណ៌សចំនួន៦កញ្ចប់ បារីអេឡិចត្រូនិកចំនួន៣ដើម ទូរស័ព្ទដៃចំនួន៩គ្រឿង អាយផេតចំនួន១គ្រឿង កុំព្យូទ័រចំនួន២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






