ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ចាប់ជនសង្ស័យ២នាក់ ដែលលួចយកទូរស័ព្ទដៃចំនួន១១គ្រឿង

ដោយអនុវត្តតាមការដឹកនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានគោលការណ៍ណែនាំជំនាញ ពីលោកឧត្តមសេនី៍យ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគររបាលរាជធានីភ្នំពេញ និងបញ្ជាដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ។

ស្តីពីការស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណី : លួច(ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុច លើផ្លូវបេតុង ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៦និង០៥នាទី។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៨និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចលើផ្លូវបេតុង ក្រុមទី៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

អត្តសញ្ញាណជនសង្ស័យ១-ឈ្មោះ សោ ភារ: ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានអាសយដ្ឋាន បន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)ពុំធ្លាប់ជាប់ពន្ធនាគារ។២-ឈ្មោះ ឌៀប សុខនឿន ហៅ អាហ៉ីង ភេទប្រុស ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានអាសយដ្ឋាន បន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)ពុំធ្លាប់ជាប់ពន្ធនាគារ។
វត្ថុតាងចាប់យក ទូរស័ព្ទដៃចំនួន១១គ្រឿង (ប្រគល់ឲ្យជនរងគ្រោះវិញ)។
អត្តសញ្ញាណជនរងគ្រោះ-ឈ្មោះ អែម សុភា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ មានទីលំនៅចំណុចកើតហេតុ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម