ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីគយរឹបអូសហេរ៉ូអ៊ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ !

ខេត្តសៀមរាប៖ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយរឹបអូសបានហេរ៉ូអ៊ីនទម្ងន់សុទ្ធ ៥,៥៨៣.៥០ក្រាម ពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមចាកចេញពីកម្ពុជា។

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខណៈសារធាតុញៀនត្រូវបានរកឃើញលាក់បង្កប់ក្នុងវ៉ាលីសម្លៀកបំពាក់របស់អ្នកដំណើររូបនេះ។

ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានអនុវត្តនីតិវិធីបឋម និងរៀបចំកំណត់ហេតុបទល្មើសច្បាប់គយ មុនប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធទៅអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបាន ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តសៀមរាប សម្រេចបញ្ជូនទៅ ឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារ ដើម្បីរងចាំការ ធ្វើសវនការ តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម