ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធការដេញកាប់ និងគប់គ្រាប់បែកលើបុគ្គលិកសង្គ្រោះបឋម នៅក្រុងប៉ោយប៉ែត បណ្តាលឱ្យរងរបួសធ្ងន់ នៅប៉ោយប៉ែត !!

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពី មានករណីក្រុមក្មេងទំនើង ជិះម៉ូតូដេញកាប់ និងគប់គ្រាប់បែកលើបុគ្គលិកក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បណ្ដាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែតបានឱ្យដឹងថា:  កាលពីយប់កើតហេតុ ក្រុមក្មេងទំនើងមួយក្រុមបានជិះម៉ូតូធ្វើសកម្មភាពដេញកាប់ និងគប់គ្រាប់បែកទៅលើបុគ្គលិកសង្គ្រោះបឋម ខណៈជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ បណ្ដាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាល អធិការនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលសង្កាត់បានចុះអន្តរាគមន៍ភ្លាមៗ និ ងឃាត់ខ្លួនជនសង្ស័យម្នាក់នៅកន្លែងកើតហេតុ។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា តាមការសន្និដ្ឋានបឋម ករណីនេះអាចពាក់ព័ន្ធនឹងសកម្មភាពក្រុមក្មេងទំនើងដែលមានគោលបំណងកាប់យកម៉ូតូពីជនរងគ្រោះ។

ទោះជាយ៉ាងណា កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់តួនាទី និង មុខសញ្ញា របស់ជនសង្ស័យម្នាក់ៗ និងតាមចាប់ខ្លួនអ្នកពាក់ព័ន្ធផ្សេងទៀត យកមកចាត់ការតាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម