ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ បញ្ជូនជនសង្ស័យ ១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងចោរកម្ម ដកហូតម៉ូតូ ៧គ្រឿង និងទូរស័ព្ទ ២០គ្រឿង !

ខេត្តកំពង់ឆ្នាំង៖កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់សារធាតុញៀន អំពើលួច និងទទួលផលចោរកម្ម។

យោងតាមសមត្ថកិច្ច ជនសង្ស័យទាំង ១១នាក់ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការបង្ក្រាបមួយដែលដឹកនាំដោយកម្លាំងកងរាជអាវុធហត្ថស្រុករលាប្អៀរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅផ្ទះជនសង្ស័យម្នាក់ ស្ថិតក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានការស៊ើបអង្កេតពាក់ព័ន្ធនឹងសកម្មភាពប្រើប្រាស់គ្រឿងញៀន អំពើលួច និងការទទួលផលចោរកម្ម។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន ម៉ូតូចំនួន ៧គ្រឿង ទូរស័ព្ទដៃ ២០គ្រឿង កាំភ្លើងខ្យល់ ២ដើម ដាវ ១ដើម ពូថៅ ១ កាំបិត ១ រណារយន្ត ១គ្រឿង ព្រមទាំងឧបករណ៍ សម្ភារផ្សេងៗ និងសម្ភារមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង ១១នាក់  កំពុងត្រូវបាន សាកសួរ នៅឯ សាលាដំបូងខេត្តកំពង់ច្នាំង នៅឡើយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម