ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាទទូចឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំងជាសកល ចំពោះកិច្ចការរំសាយសព្វាវុធ

ទីក្រុងញូវយ៉ក ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៦ ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអ.ស.ប. ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍ នៃស្ថានបេសកកម្មកម្ពុជាប្រចាំអ.ស.ប. បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តឡើងវិញជាអអន្តរជាតិ ក្នុងការពង្រឹងកិច្ចការរំសាយសព្វាវុធ ដោយបានកត់សម្គាល់ថា ការកើនឡើងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាកកើតថ្មី កំពុងបង្កើនភាពអសន្តិសុខសកល។

ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) សន្ធិសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ (TPNW) និងជំរុញឱ្យមានការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ (CTBT) ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងររបស់កម្ពុជាក្នុងសកម្មភាពមីន តាមរយៈការកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិល និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។រក្សាសិទ្ធដោយ៖សុទ្ធលី

​

ចូលមើលព័ត៌មានថ្មីៗបន្ថែម