វិមានសន្តិភាព(ICJ) ទីក្រុងឡាអេ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប. ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ថ្ងៃទី១៤ ដល់ ១៨ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព (ICJ) ទីក្រុងឡាអេ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាប ជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបានជ្រាបថា អនុលោមតាមបទប្បញ្ញត្តិនៃនីតិវិធី ដែលភាគីទាំងពីរបានឯកភាពគ្នា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) តម្រូវឱ្យភាគីទាំងពីរជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងនឹងលទ្ធផល នៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការផ្សះផ្សាចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងផ្តល់ព័ត៌មានថ្មីៗពាក់ព័ន្ធ ក្នុងពេលវេលាសមស្រប និងសូមថ្លែងអំណរគុណចំពោះការអត់ធ្មត់ និងការយោគយល់របស់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានទាំងអស់៕រក្សាសិទ្ធដោយ៖សុទ្ធលី










