ខេត្តព្រះសីហនុ៖ បុរសម្នាក់បានប្រើប្រាស់អាវុធបាញ់សម្លាប់ស្ត្រីម្នាក់ ដែលត្រូវបានរាយការណ៍ថា ជាសង្សារនឹងគ្នា រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បង្កការភ្ញាក់ផ្អើលនៅតំបន់អូរ២ ក្រុងព្រះសីហនុ។
សមត្ថកិច្ចនគរបាល បានឱ្យដឹងថា: ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅយប់ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
សមត្ថកិច្ចបាននិយាយថា: ស្ត្រីរងគ្រោះត្រូវបានរាយការណ៍ថា មានស្វាមី និង កូនរួចហើយ។
ទោះជាយ៉ាងណា មូលហេតុដែលនាំឱ្យបុរសរូបនេះឈានដល់ការប្រើប្រាស់អាវុធបាញ់សម្លាប់ស្ត្រី និងបាញ់សម្លាប់ខ្លួនឯងនៅពេលបន្ទាប់ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។
ករណីនេះ ឥឡូវនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កំពុងតែ ធ្វើការស្រាវជ្រាវ អំពី មូលហេតុ នៃ អំពើឃាតកម្មដ៏សាហាវ ឃោរឃៅ ខាងលើនេះ៕
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





