តាមការបញ្ជាក់ពីលោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌព្រែកព្នៅ ថា បុរសជាប្តីដេញបុកប្រពន្ធ ព្រោះប្រពន្ធជិះជាមួយបុរសផ្សេងសង្ស័យថាជាក៏ដកកាំភ្លេីង បាញ់ ពេលនោះកូនប្រុសឃាត់ ជាអកុសលក៏ត្រូវកូនរបស់ខ្លួនឯងតែម្តង!
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករង នៃ ក្រសួងរ៉ែ និង ថាមពល បានបើករថយន្តដេញរថយន្ដប្រពន្ធរបស់លោក ដែលលោកសង្ស័យថា ប្រពន្ធកំពុងដឹកប្រុសសាហាវក្បត់ចិត្តគាត់ ។ ដោយខឹងខ្លាំងពេកលោកក៏ដកកាំភ្លើងបាញ់គំរាមស្ទាក់ឃាត់រថយន្ដប្រពន្ធក៏ផ្លាតគ្រាប់ត្រូវកូនប្រុសបង្កើត បណ្ដាលឱ្យងរបួសចំពោះ ។ ប៉ុន្តែពេលសមត្ថកិច្ចចុះទៅដល់ទីកន្លែងកើតហេតុមិនបានឃើញប្រពន្ធ និងប្រុសសាហាវទេ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០:៣០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះមកដល់និងបានឃាត់ខ្លួនជនសង្ស័យដែលជាឪពុកយកទៅកាន់អធិការខណ្ឌព្រែកព្នៅ ចំណែកជនរងគ្រោះដែលជាកូនត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
បច្ចុប្បន្នជនបង្ក និងវត្ថុតាង នាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរនិងអនុវត្តតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











