ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីមានការរាយការណ៍រឿងបិទបាំងឆ្នេរសាធារណៈ, អភិបាលខេត្តកំពតអះអាងថា ឆ្នេរកោះស្មៅ គឺជាឆ្នេរសាធារណៈ ដែលឯកឧត្តម បានរៀបចំឡើង ដើម្បីបងប្អូនប្រជាពលរដ្ឋមកលេងដោយសេរី

លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបន្តថា ក្រោយមានការរាយការណ៍ជូនឯកឧត្តម អភិបាលខេត្ត អីឥឡូវនេះ លោកបានបញ្ជាឲ្យបិទកន្លែង ដែលមានបញ្ហានោះចោលហើយ រាល់ឆ្នេរទាំងអស់ គឺជាឆ្នេរសាធារណៈ បងប្អូនអាចអញ្ជើញមកលេងដោយសេរី សូមអធ្យាស្រ័យ ចំពោះការបះពាល់ដល់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ផង ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសនាព្រឹកថ្ងៃចន្ទនេះថា ក្រោយទទួលបានព័ត៌មានអំពីបញ្ហាប្រឈមពាក់ពន្ធ័នឹងការបង្ហោះរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលនេះកម្លាំងរបស់អធិការស្រុកទឹកឈូ រួមជាមួយអាជ្ញារធរឃុំជុំគ្រៀល បានចុះធ្វើការងារខាងលើនេះ ខ្ញុំសូមបញ្ជាក់ផងដែរថាឆ្នេរកោះស្មៅ គឺជាឆ្នេរសាធារណៈ ដែលឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លោកបានរៀបចំឡើង ដើម្បីបងប្អូនប្រជាពលរដ្ឋមកលេងដោយសេរី ៕រក្សាសិទ្ធដោយ៖សុទ្ធលី

​

ចូលមើលព័ត៌មានថ្មីៗបន្ថែម