ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ក្លាហានប្រថុយជីវិតហែលទឹកជួយសង្គ្រោះក្មេង៣នាក់ ដែលលង់ទឹក បែរជាអស់កម្លាំងស្ទើរបាត់បង់ជីវិតខ្លួនឯង !!

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានបង្ហាញទឹកចិត្តក្លាហាន និងមនុស្សធម៌ដ៏គួរឱ្យកោតសរសើរ ដោយប្រថុយជីវិតហែលទឹកចូលជួយសង្គ្រោះក្មេង៣នាក់ដែលកំពុងលង់ទឹក រហូតជួយឱ្យពួកគេរួចផុតពីគ្រោះថ្នាក់។

ប៉ុន្តែដោយសារខំប្រឹងហែលទឹកប្រើកម្លាំងខ្លាំងពេក បុរសរូបនេះបានអស់កម្លាំង និងដកដង្ហើមស្ទើរមិនរួច រហូតដេកស្តូកស្តឹង ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ត្រង់ចំណុចកំពង់សាឡាង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

តាមប្រភពព័ត៌មាន មានក្មេងទាំង៣នាក់ដែលបានលង់ទឹក ត្រូវបានបុរសរូបនេះហែលចូលជួយសង្គ្រោះទាន់ពេលវេលា និងរួចផុតពីគ្រោះថ្នាក់។

ទោះជាយ៉ាងណា ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះអ្នកដទៃ បានធ្វើឱ្យគាត់អស់កម្លាំងយ៉ាងធ្ងន់ធ្ងរ រហូតស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភ។

ឃើញដូច្នេះ ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបាននាំគ្នាជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែដោយសារស្ថានភាពរបស់គាត់មិនទាន់ធូរស្រាល ពួកគេក៏បានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកជួយ។

មិនយូរប៉ុន្មាន រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងបានមកដល់ និងដឹកបុរសរូបនេះទៅទទួលការព្យាបាលទាន់ពេលវេលា។

បច្ចុប្បន្ននេះ  ស្ថានភាពរបស់បុរសក្លាហានរូបនេះបានធូរស្រាលឡើងវិញហើយ ក្រោយទទួលបានការជួយសង្គ្រោះ និងការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

ទន្ទឹមនឹងនេះ អាជ្ញាធរ ពាក់ព័ន្ធ
កំពុងស្វែងរកសាច់ញាតិរបស់គាត់ ដើម្បីជូនដំណឹងអំពីស្ថានភាព និងសម្របសម្រួលបន្ត។

សកម្មភាពរបស់បុរសម្នាក់នេះ
បានបង្ហាញពីទឹកចិត្តមនុស្សធម៌ និង ភាពក្លាហានក្នុងការជួយសង្គ្រោះជីវិតអ្នកដទៃ ដោយមិនគិតពីសុវត្ថិភាពផ្ទាល់ខ្លួន។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម