ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី ១២ ខែ កញ្ញា នេះ បានបញ្ជូនជនសង្ស័យចំនួន ៣ នាក់ទៅកាន់ សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើ ការសម្រេច ទៅតាមផ្លូវច្បាប់
ជាប់ពាក់ព័ន្ធករណីទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀន បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនជាមួយម៉ូតូកង់បីដែលម្ចាស់បានរាយការណ៍ថាបាត់។
សមត្ថកិច្ចកងរាជអាវុធហត្ថ បានឱ្យដឹងថា: ជនសង្ស័យទាំង ៣ នាក់ មាន ឈ្មោះ ៖ ឈ្មោះ សួរ រស្មី ហៅ ស្មី អាយុ ២៨ ឆ្នាំ; ឈ្មោះ សួរ រស្មី អាយុ ៣១ ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ ពៅ អូរប៉ អាយុ ៣១ ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ពួកគេ ត្រូវបាន សមត្ថកិច្ចកងរាជអាជាអាវុធហត្ថ ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែ តុលា បន្ទាប់ពីម្ចាស់ម៉ូតូបានប្រទះឃើញយានយន្តរបស់ខ្លួនកំពុងត្រូវបានបុរស ៣ នាក់ជិះ ដោយមានការដោះរ៉ឺម៉កចេញ។
ភ្លាមៗនោះ ជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង្ស័យទាំង ៣ នាក់ ហើយលទ្ធផលបង្ហាញថា មានភាពវិជ្ជមានចំពោះសារធាតុញៀន។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ កំពុងតែ ស្ថិតនៅ ក្រោយការសាកសួរ ចម្លើយ នៅឯ សាលាដំបូងខេត្តបន្ទាយមានជ័យ នៅឡើយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





